ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់ ពុទ្ធោអើយ នារី២នាក់ត្រឡប់ពីសិក្សាភ្នំពេញ មកលេងស្រុកកំណើតក្រុងប៉ោយប៉ែតនារដូវចូលឆ្នាំថ្មី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ សល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិតជាដំណឹងមរណៈទុក្ខក៏ក្រៀមក្រំបំផុត របស់ក្រុមគ្រួសារ លោក យ៉ុត ម៉ៃយ៉ាន សមាជិក្រុមប្រឹក្សាសង្កាត់និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត មានទុក្ខជាទំងន់ ដោយកូនស្រីច្បងនិងក្មួយស្រីរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ ។
លោកសង្ឃឹមថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ ពិតជាបានជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី ជាមួយក្តីរីករាយ ចុងក្រោយលោកជួបនូវរឿងបែបនេះទៅវិញ។ ដូច្នេះអ្នកឯទៀតជាពិតយល់ពីអារម្មណ៍មួយនេះ និងសូមអោយបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្ន មានភាពអាព្យាស្រ័យដល់គ្នាទៅទៅមកផង។

ហេតុការនេះបានកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមេសា នេះ នៅលើផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុកអូរជ្រៅ ខណៈពេលវិលពីការសិក្សារនៅភ្នំពេញដើម្បីមកចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារនៅប៉ោយប៉ែត ។

សូមក្មួយស្រីទៅបានសេចក្តីស្ងប់កាន់សុខគតិភព!…👏👏👏៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖