ព័ត៌មានទាន់ហេតុការណ៍៖

ចូលឆ្នាំថ្ងៃទី១ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស។ សម្តេចមានប្រសាសន៍ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១នេះ ខ្ញុំនិងភរិយាសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ព្រមទាំងពុទ្ធពរ ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចសូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងចៅៗមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទោះជិតឬឆ្ងាយទៅកាន់ស្រុកកំណើត ឬទៅកាន់ទីរមណីយដ្ឋាននានានៅទូទាំងប្រទេស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖