ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនព្យុហយាត្រាអបអរខួបលើកទី ៧០ របស់ឡាវទទួលជោគជ័យយ៉ាងត្រចះត្រចង់

ចែករំលែក៖

ភ្នំពេញ៖ ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ ​លោកនាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ លោកឧត្តម​សេនីយ៍​ត្រី​ កែន​ចាន់​ ណាន់​ថាក់​ឡាំង​ស៊ី ​នាយក​ នាយក​ដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​​ ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ និង​ប្រតិ​ភូ​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​ ​បាន​យក​ចិត្ត​ទុក​ដា ក់​ និង​ផ្ដល់​ឱកាស​ដល់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ ។

លោកឧត្តម​សេនីយ៍​ត្រី​ កែន​ចាន់ ​ណាន់​ថាក់​ឡាំង​ស៊ី ​ជំរាប​លោ ករដ្ឋ​លេខា​ធិការ​ថា​៖​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ​នា​ពេល​នេះ​ នាំ​មក​នូវ​ការ​ពង្រឹង​ ពង្រីក​សាមគ្គីភាព ​មិត្តភាព និង​កិច្ច​ស ហប្រតិបត្តិ​ការ ​រវាង​កង​ទ័ព​ទាំង​ពិរកម្ពុជា-ឡាវ ​កាន់​តែ​រឹង​មាំ​ថែ ម​ទៀត ។ ​ ពិសេស​រវាង​នាយក​ដ្ឋាន​ ទំនាក់​ទំនង​អន្តរជាតិ​ ប្រទេ ស​ទាំង​ពីរកន្លង​ឲ្យកង​ទ័ព​យើង​ ​បង្ហាញ​តាម​រយះកិច្ច​សហ ប្រតិបត្តិ​ការ​ជា​មួយ​គ្នា​​បាន​យ៉ាង​ល្អ​ ។

ដំណើរ​ទស្សន​កិច្ច​នេះ ​បង្ហាញថាព្រះ​រាជាណាចក្រ​កម្ពុជា ​កំពុង​មាន​ការ​រីក​ចម្រើនយ៉ាង​ខ្លាំង​ តាម​រយៈការ​អភិវឌ្ឍ ​ប្រទេស​របស់​ខ្លួន ​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​សន្តិភាព ​និង​មាន​ស្ថេរ​ភាព​នយោបាយ​ ។ ​ ទន្ទឹម​នឹង​នេះ លោកមាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​៖ ​តាម​រយះការ​បង្កើន​នូវ​កិច្ច​សហប្រ តិបត្តិការ ​រវាង​កង​ទ័ព​ទាំង​ពីរ កម្ពុជា-ឡាវ​ ទៅ​​ថ្ងៃ​អនាគត ​នឹង​មាន​ការ​អភិវឌ្ឍន៏​ រីក​ចម្រើន រឹង​មាំជា​បន្ត​បន្ទាប់​ ។ ​ពិសេស​នាយកដ្ឋាន​ទាំង​ពីរ ​ធ្វើការ​ពិនិត្យ​លើ​អនុស្សារណ​កិច្ច​សហប្រតិបត្តិការ ​រវាង​ក្រសួង​ការពារ​​ជាតិ​ ចុះ​ហត្ថ​លេខា​តាំង​ពី​ឆ្នាំ​២០១៦ ​ធ្វើ​ការ​កែ​សំរួល​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ ។ ​ លោកបញ្ជាក់​ទៀត​ថា​៖​ ឆ្នាំ​នេះ​កង​ទ័ព​ឡាវ​បញ្ជូន​សិក្ខា​កាម​ចំនួន​១៥​នាក់​ ឲ្យ​មក​សិក្សា​ភាសា​ខ្មែរ​នៅ​សាក ល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បំពេញ​សិស្ស​មុន​ដែល​បញ្ចប់​ការ​សិ ក្សា ។ ក្នុងនោះថ្នាក់ដឹកនាំយើងខិត​ខំដោះ​​ស្រាយ​បញ្ហា​ព្រំ​ដែន​ ប្រទេស​ទាំង​ពីរដោ យ​សន្តិ​វិធី ។

លោកនាយ​​ឧត្តម​សេនីយ៍ ​នាង​ ផាត​ ​ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ថ្លែង​ការ​ស្វាគមន៍​ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ ព្រម​ទាំង​ជូន​ពរ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​បេសកកម្មរបស់​ខ្លួន​លើ​ទឹក​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។ ក្នុង​នោះ​ដែរនាយ​​ឧត្តម​សេនីយ៍ លើក​ឡើង​នូវ​ស្មារតី​សាមគ្គីភាព​​ មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​រឹង​មាំ​ រវាង​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​​​ពីរកម្ពុជា​​-ឡាវ​ ដែល​​ក្រសួង​ការ​ពារ​ជាតិ​​បាន​ធ្វើ​​កិច្ច​សហប្រតិបត្តិ​ការ​ទៅ​វិញ​ទៅ​មក​ តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ​ ។

តាម​រយះការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ​ទាំង​ស្មារតី​សម្ភារ ​ការ​ជួយបណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​និង​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ទៅ​វិញ​ទៅ​មក រវាង​កង​ទ័ព​យើង​ទាំង​ពីរ ។ ​ ក្នុងនោះលោកនាយ​​ឧត្តម​សេនីយ៍កោតសរសើរដល់កងទ័ពឡាវដែលរៀបចំក្បួនព្យុះហយាត្រាអបអរខួបលើកទី ៧០ របស់ខ្លួនទទួលជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទន:ផងដែរ ៕ ​សុខដុម


ចែករំលែក៖