ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះ តាមហ្វេសប៊ុកស្លាក “ទីស្នាក់ការអន្តោ ប្រវេសន៍”នៅទំនប់រលកក្នុងក្រុងព្រះ សីហនុ ដែលអ្នកលេងហ្វេសប៊ុកមួយចំនួន លើកឡើងថា ប៉ូលិសអន្តោប្រវេសន៍ លើក ស្លាកនោះខុស ដោយបកប្រែពីភាសាអង់ គ្លេស មិនត្រូវ ឬក៏បកតាមរបៀប Google Translate ដូចក្រុមជនជាតិចិនមួយចំនួន ដែលប្រែភាសាចិន ហើយលើកស្លាក ឈ្មោះហាង នាំឲ្យមានបញ្ហាកន្លងមក។ ប៉ុន្តែអ្នកជំនាញបកស្រាយថា “ស្លាកស្នាក់ការប៉ូលិសអន្តោប្រវេសន៍នោះ មិនខុស ទេ ដោយយោងតាមសេចក្តីសម្រេចថ្មី របស់រាជរដ្ឋាភិបាល”។
ដោយភ្ជាប់នឹងរូបថតមួយសន្លឹកលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា “ស្លាកនេះពីមុនគេដាក់ថា ទីស្នាក់ការ អន្តោប្រវេសន៍ តែដល់ពេលគេជួសជុល ធ្វើថ្មី ក៏ឃើញសរសេរបែបនេះវិញ។ ស្លាក នេះនៅទំនប់រលក ក្រុងព្រះសីហនុ”។
ស្លាកសម្គាល់ទីស្នាក់ការប៉ូលិសអន្តោប្រវេសន៍ ដែលនាំដល់ការលើកឡើងជា ប្រធានបទពិភាក្សាគ្នាតាមហ្វេសប៊ុកនោះ គឺ “ស្នាក់ការត្រៀមបណ្តេញចេញ” ដែលភាសាអង់គ្លេសសរសេរពីក្រោមអក្សរខ្មែរថា “IMMIGRATION REMOVAL CENTRE”។
ស្លាកទីស្នាក់ការនេះនាំឲ្យអ្នកលេង ហ្វេសប៊ុកលើកឡើងថា “ចេញពីកំពង់ សោមទៀតហើយ! “ពាក្យត្រូវ ទីស្នាក់ការ អន្តោប្រវេសន៍” ខ្មែរគ្រប់គ្រង ឬចិនគ្រប់ គ្រងច្រកមួយហ្នឹង”។
យ៉ាងណាក៏ដោយ ចំពោះការពិភាក្សាលើស្លាកទីស្នាក់ការប៉ូលិសអន្តោប្រវេសន៍នេះត្រូវបានអ្នកចូលបញ្ចេញយោបល់ ដែលទំនងជាមន្ត្រីជំនាញខាងអន្តោ ប្រវេសន៍បានលើកឡើងថា “ការដាក់ ពាក្យ “ស្នាក់ការត្រៀមបណ្តេញចេញ” គឺយោងតាមអនុក្រឹត្យលេខ១០៩ អនក្រ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃត្រង់ជំពូក៨ “អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍”។ ស្នាក់ការនេះ គឺជាកន្លែង សម្រាប់រក្សាទុកបណ្តោះអាសន្នជនបរ ទេសប្រព្រឹត្តល្មើស ដើម្បីត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ បណ្តា ប្រទេសជាច្រើន ក៏ប្រើប្រាស់ពាក្យនេះដែរ ដែលភាសាអង់គ្លេសសរសេរថា “Removal Centre ឬ Immigration Removal Centre”៕ ហេង សូរិយា