អាវុធទំនើបៗជាច្រើន បានផលិត និងដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ព ដោយមីស៊ីលខ្លះមានល្បឿនជាងសំឡេង និងអាចចាក់ទម្លុះរាល់រនាំងការពារ ទាំងឡាយរបស់សត្រូវ ។
នៅពេលនេះ ប្រធានាធិបតីរុស្សីលោក ពូទីន បានបញ្ជាក់ថា បច្ចេកវិទ្យាអាវុធ ឡាស៊ែរ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកំណត់ ពីសមត្ថភាពកម្លាំងយោធា របស់ប្រទេសនីមួយៗ។ នៅពេលនេះ រុស្ស៊ីបានសាកល្បងអាវុធឡាស៊ែរ វាយប្រហារជាលើកដំបូង ទទួលបានជោគជ័យ នូវអាវុធឡាស៊ែរប្រភេទ Peresvet។
សារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃទី១៨ ខែឧសភា បានផ្សាយថា ប្រធានាធិបតីរុស្សីបានប្រកាសនៅក្នុងកិច្ចប្រជុំ ស្តីពីយុទ្ធសាស្ត្រ ការពារជាតិថា អាវុធឡាស៊ែរដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធ្វើសង្គ្រាមក៏ដូចជាការពារ ។
លោកពូទីនបានបញ្ជាក់ថា «អាវុធប្រភេទនេះ នឹងកំណត់ពីសមត្ថភាពធ្វើសង្គ្រាមរបស់កម្លាំងទាហានជើងគោក និងជើងទឹករុស្ស៊ី ក្នុងសតវត្សរ៍ទី២១» ។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា រដ្ឋាភិបាល នឹងស្រាវជ្រាវ ពីលទ្ធផលដែលទទួលបានដំបូង ពីប្រព័ន្ធអាវុធ Laser Peresvet ដើម្បីដាក់ឲ្យប្រើប្រាស់នៅក្នុងកម្លាំងការពារ ។
រាល់ព័ត៌មានលម្អិតជុំវិញអាវុធដ៏ទំនើបនេះ ត្រូវបានរក្សាការសម្ងាត់ រួមទាំងគោលដៅនៃការប្រើប្រាស់ផងដែរ ។ ក្រុមអ្នកឯកទេស បានបញ្ជាក់ថា អាវុធ ឡាស៊ែរនេះ អាចធ្វើឲ្យ រលកធាតុអាកាស ត្រូវកាត់ផ្តាច់ ហើយមីស៊ីល ក៏មិនអាចបញ្ជាបាននោះដែរ ។
ចំណែក ក្រសួងការពារជាតិអាមេរិក កំពុងតែផលិតអាវុធឡាស៊ែ ដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនរបស់សត្រូវ ដែលអាចឆ្លងផុតខែល ការពារមីស៊ីលរបស់អាមេរិកបានតែមិនអាចឆ្លងផុតពីអាវុធឡាស៊ែរនេះឡើយ។
យន្តហោះគ្មានមនុស្សបើករបស់អាមេរិក នឹងត្រូវបំពាក់មីស៊ីលឡាស៊ែរ ដ៏ទំនើបនោះ ។ អាវុធបែបនេះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach 10 (ស្មើ ៣.៤០០ម៉ែត្រក្នុងមួយនាទី) ក្នុងមួយវិនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោលដៅនៅចម្ងាយជាង ២០០គីឡូម៉ែត្រ ។ ការសម្រេចផលិតអាវុធឡាស៊ែរ សម្រាប់កម្ទេចមីស៊ីលរបស់សត្រូវ កើតឡើងក្រោយពេលដែលមហាអំណាចទីមួយ របស់អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិន និងរុស្ស៊ីដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន ។
បច្ចុប្បន្នអាមេរិក មានខែលមីស៊ីលការពារដល់ទៅពីរប្រភេទ គឺទី១-មីស៊ីលTHAAD និងទី២-អាវុធឡាស៊ែរនេះឯង ។ នៅពេលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីលសត្រូវហោះចូលទឹកដីអាមេរិកនោះ នៅមានអាវុធឡាស៊ែជាអ្នកកម្ទេច ។ អាវុធឡាស៊ែរ គឺមានល្បឿនលឿនបំផុត គ្មានអាវុធណាគេចផុតនោះឡើយ ។
ការប្រកាសប្រើប្រាស់អាវុធឡាស៊ែរ របស់អាមេរិក កើតឡើងក្រោយពេលដែលចិន និងរុស្ស៊ី បានប្រកាសថា បានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះ គ្មានប្រទេសណាក្រៅពីអាមេរិកនោះឡើយ។ ទាំងនោះហើយ ទើបអាមេរិកបង្ហាញអាវុធឡាស៊ែរ ដែលជាសារគំរាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះ មីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូរបស់សត្រូវមិ នអាចហោះចូលទឹកដីអាមេរិកបានឡើយ ចំណែកអាមេរិកវិញ គឺទៅដល់គ្រប់ទីកន្លែង ។
កន្លងមក ក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានសាងសង់ «ត្រង់សេ» (Boong-Ke) ថ្មីសម្រាប់ការពារ ពេលមានសង្គ្រាមបរមាណូកើតឡើង។
អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះ បានបញ្ចាក់ថា រដ្ឋាភិបាលទីក្រុងមូស្កូ ទើបតែបានសាងសងត្រង់សេថ្មីៗជាច្រើន នៅទូទាំងប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់ពេលមានសង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។
បច្ចុប្បន្នអាមេរិក និងរុស្ស៊ី កំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួន ក្រោយសង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តី រុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈ សម្រាប់សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។
ត្រង់សេរាប់រយ ត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ី ដែលអាចការពារគ្រាប់បែកបរមាណូបាន ។ ទាំងនោះបង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ។ បើសង្គ្រាមកើតឡើង អាមេរិក និងរុស្ស៊ី អាចមួយនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។
នៅពេលនេះ មិនមានព័ត៌មានស្តីពីទីតាំងដែលបានសាងសង់ត្រង់សេនោះឡើយ ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយបរមាណូបានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ី គឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូ ដែលអាចកើតឡើង ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងមូស្កូ អាចនឹងជំរុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។
លោក Mark Shnider បញ្ចាក់ទៀតថា «រុស្ស៊ីត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំ ក្នុងនោះមានសង្គ្រាមបរមាណូ។ ការការពារបែបនេះ អាចជួយឲ្យរុស្ស៊ី រក្សាបានចំនួនពលរដ្ឋ បើមានសង្គ្រាមបរមាណូកើតឡើង ។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជំរុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូច ដែលអាចវាយប្រហារចំគោលដៅខ្ពស់ ។
ក្រៅពីរុស្ស៊ី កន្លងមកចិន ក៏បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូផងដែរ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា៕