ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រៀមវាយប្រហារ អ៊ីរ៉ង់ត្រៀមការពារ ដោយដាក់ពង្រាយមិស៊ីលទំនើបៗ

ចែករំលែក៖

អាមេរិកបានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសនៅជុំវិញ អ៊ីរ៉ង់់ ក្នុងនោះមានប្រទេសកាតារ និងអ៊ីរ៉ាក់ ។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បីត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់់ ។

ចំណែកអ៊ីរ៉ង់់វិញ ក៏បានត្រៀមទប់ទល់អាមេរិកផងដែរ ដោយបញ្ជូនមីស៊ីល S-300PMU2 អាចបាញ់បានចម្ងាយដល់ពី២០០គីឡូំម៉ែត្រ ក្នុងកម្ពស់២៧គីឡូម៉ែត្រ ទៅកាន់តំបន់ឆ្នេរសមុទ្រ ត្រៀមល្ខណៈទប់ទល់ជាមួយយន្តហោះទម្លាក់គ្រាប់ អាមេរិក B-52 និងមីស៊ីល ដែលអាចវាយប្រហារពីនាវា អាមេរិក ។

នៅលើបណ្តាញសង្គម ជនជាតិរុស្ស៊ីបានបង្ហោះឃ្លីបវីដេអូ ស្តីពីររថយន្តដឹកមីស៊ីល S-300PMU2 ទៅកាន់តំបន់សម្ងាត់មួយនៅឆ្នេរសមុទ្រ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មីស៊ីល S-300PMU2 បានដឹកជញ្ជូនទៅកាន់ភាគខាងត្បូង ខេត្ត Busher ដើម្បីទប់ទល់អាមេរិក ។ បច្ចុប្បន្ន ប្រព័ន្ធមីស៊ីល S-300PMU2 ជាប្រព័ន្ធការពាររយៈចម្ងាយឆ្ងាយទំនើបបំផុត របស់កម្លាំងទាហានការពារអ៊ីរ៉ង់់ ។ មីស៊ីលនេះ អាចកម្ទេចយន្តហោះទម្លាក់គ្រាប់អាមេរិក B-52 បានគ្រប់ពេល ។

សកម្មភាពបញ្ជូនមីស៊ីលរបស់អ៊ីរ៉ង់់ កើតឡើង ក្នុងពេលដែល ប្រឈមមុខតានតឹងជាមួយអាមេរិក នៅតំបន់ឈូងសមុទ្រ ដោយអាមេរិកបញ្ជូននាវាចម្បាំង និងនាវាផ្ទុកយន្តហោះទៅគំរាមកំហែងវាយប្រហារអ៊ីរ៉ង់់ ។

កន្លងមកថ្មីៗ សារព័ត៌មាន Fars News របស់អ៊ីរ៉ង់់បានផ្សាយថា យោធាអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅអ៊ីរ៉ាក់ដល់ចំនួន១០.០០០នាក់ និងផ្គត់ផ្គង់ពួកគេជាមួយគ្រឿងបរិក្ខារយោធាទំនើបៗ ។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់់Fars News យោធាអាមេរិកបានបញ្ជូនក្បួនរថយន្តយោធាមួយ និងទាហានពី ហ្សកដានី ទៅកាន់ អ៊ីរ៉ាក់ ខាងលិច ។ វាជាក្បួនរថយន្តធំមួយ ដែលមានរថយន្តយោធា ដល់ទៅ៧០គ្រឿង ។

ក្បួនរថយន្តដែលបានបើកចូលមូលដ្ឋានទ័ព Ayn al-Assad មានការការពារពីយន្តហោះប្រយុទ្ធអាមេរិក ។

មូលដ្ឋាន Ayn al-Assad នៅអ៊ីរ៉ាក់ខាងលិច នៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ពីស៊ីរី និងប្រមាណ២៧០គីឡូម៉ែត្រពីអ៊ីរ៉ង់់ ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Al-Masdar News បាននិយាយថា យោធាអាមេរិកបានបញ្ជូនទាហាន និងសព្វាវុធទៅកាន់អ៊ីរ៉ាក់ខាងលិច ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ ក៏បាននិយាយកាលពីខែមុនថា យោធាអាមេរិកបានបង្កើនវត្តមានទាហានរបស់ខ្លួននៅមូលដ្ឋាន e Ayn al-Assad និង al-Habaniyehដល់១០.០០០នាក់ ជាមួយនឹងគ្រឿងបំពាក់ទំនើបៗ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ៩០ភាគរយនៃទាហានអាមេរិក ឈរជើងនៅអ៊ីរ៉ាក់ ជាកងកម្លាំងប្រយុទ្ធពិតៗ មិនមែនជាទីប្រឹក្សាយោធាទេ ។

របាយការណ៍របស់Fars កើតឡើង១សប្តាហ៍ ក្រោយពីអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះUSS Abraham Lincolnទៅកាន់ឈូងសមុទ្រ ក្រោមលេសថា ការពារទល់នឹងការគំរាមពីអ៊ីរ៉ង់់ ៕


ចែករំលែក៖