ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសជិត​២០នាក់ ដោយការរញ្ជួយដីកម្រិត ៨រ៉ិចទ័រ នៅ ប៉េរ៉ូ

ចែករំលែក៖

ប្រទេសប៉េរ៉ូ រងការរញ្ជួយដីទ្រង់ទ្រាយធំ វាយប្រហារ​ កាលពីថ្ងៃទី​២៦ ខែឧសភា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង​១៨នាក់រងរបួស ​។ ការរញ្ជួយដីនោះ មានកម្រិតដល់ទៅ​៨រិចទ័រ ។

រញ្ជួយដី​ ខាងលើ បានបំផ្លាញ លំនៅឋានជាច្រើនខ្នងបានបាក់រលំ និងសង្កត់លើពលរដ្ឋ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ នៅតាមតំបន់ជាច្រើន។ នៅក្នុងគ្រោះធម្មជាតិដ៏សាហាវនេះ បានធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋជាង៥០ខ្នង បានរងនូវការខូចខាត ។

ប្រជាជនបានរត់ចេញពីលំនៅឋានរបស់ខ្លួនទៅឈរនៅតាមដងផ្លូវ ការពារខ្លាចក្រែងបាក់រលំផ្ទះសង្កត់ពីលើ ។ ដោយឡែកក្រសួងការពារជនស៊ីវិលប៉េរូ បានអះអាងថា បុរសម្នាក់បានស្លាប់ដោយសារជញ្ជាំងផ្ទះរបស់គាត់បាក់សង្កត់ពីលើ ។ រីឯការរញ្ជួយដីនេះបានកើតឡើង នៅវេលាម៉ោង២ និង៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា (ម៉ោងនៅក្នុងតំបន់) ។

លោកប្រធានាធិបតីប៉េរូ បានចាត់ទុកថា នេះជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត មិនធ្លាប់មានរយៈពេល១២ឆ្នាំ នៅក្នុងប្រទេសមួយនេះ ។ គ្រោះធម្មជាតិដ៏ធ្ងន់នេះបានកើតឡើង នៅចម្ងាយប្រហែល៧៥គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃទីក្រុង Lagunas និងមានជម្រៅ ប្រហែល១១០គីឡូម៉ែត្រ។

ក្រុមភូមិសាស្ត្រអាមេរិក (USGS) និងប៉េរូ បានអះអាងថា ការរញ្ជួយដីនេះ មានកម្រិត៨រ៉ិចទ័រ ហើយវាបានញាប់ញ័រយ៉ាងតិច២នាទី។ ប្រព័ន្ធផ្សាយប៉េរូ បានផ្សាយថា ការរញ្ជួយដីនេះបានញាប់ញ័រដល់ផ្នែកខ្លះ នៃប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា ផងដែរ៕


ចែករំលែក៖