ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានសាកថ្មទូរស័ព្ទដៃចំនួន០២គ្រឿង ហើយដាក់ក្នុងថង់ព្យួរជិតទូទឹកកកហើយ បានធ្វើការ រត់តុលក់បាយជាធម្មតា លុះដល់ម៉ោងខាងលើ ជនរងគ្រោះបានមកមើលទូរស័ព្ទដៃទាំង០២គ្រឿង ក៏បាត់តែម្តង ។ ជនរងគ្រោះបានដើររកនៅក្នុងហាង តែរកមិនឃើញ ទូរស័ព្ទហើយក៏បាត់ឈ្មោះ យាប ឡាំងហ៊ាង ដែលជាបុគ្គលិករត់តុជាមួយគ្នា។ លុះដល់វេលាម៉ោង១៣ ជនរងគ្រោះបានដើររក យាប ឡាំងហ៊ាង ក៏ឃើញដើរនៅម្តុំផ្សារអូរឡាំពិក ក៏ប្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិវាលវង់ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់បានឃាត់ខ្លួនមកកាន់ស្នាក់ការប៉ុស្តិ៍តែម្តង ។
បង្កឡើងដោយ ជនសង្ស័យ០១នាក់ ១ ឈ្មោះ យាប ឡាំងហ៊ាង ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រត់តុលក់បាយ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតភូមិបឹងជ័រ ឃុំព្រៃទឹងស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។
វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ០១គ្រឿង ; ទូរស័ព្ទដៃម៉ាក អាយ ហ្វូន៦ ប្លើសពណ៌ ស ០១គ្រឿង ។
ជនរងគ្រោះទី ១ / ឈ្មោះ វ៉ាន់ ស្រីនៅភេទស្រីអាយុ ២២ឆ្នាំ ជនជាតិខ្មៃរ មុខរបរកម្មកររត់តុលក់បាយស្នាក់នៅផ្ទះលេខ១៦០EOផ្លូវ១៦៩ភូមិ ៤សង្កាត់វាលវង់ខណ្ឌ៧មករា ។ជនរងគ្រោះទី ២/ ឈ្មោះ នី សារ៉ាន់ ភេទស្រីអាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររត់តុលក់បាយ ស្នាក់នៅផ្ទះលេខ១៦០EOផ្លូវលេខ១៦៩ភូមិ៤សង្កាត់វាលវង់ ខណ្ឌ៧មករា ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកទូរស័ព្ទទាំង០២គ្រឿង យើងបានប្រគល់ជូនជនរងគ្រោះវិញ ៕ស សម