ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជន​ចំនួន ៧១​នាក់ ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី ក្នុង​កម្មវិធី​និយាយ​ជា សាធារណៈ កម្រិត ប៊ែ​ល​ធី (BELTEI LEVEL) លើក​ទី​៥ ឆ្នាំ​២០១៩

ចែករំលែក៖

​ភ្នំពេញ ៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​កម្មវិធី “ ប្រកួតប្រជែង​និយាយ​និយាយ​ជា​សាធារណៈ​កម្រិត​ប៊ែ​ល​ធី​(Beltei Level) លើក​ទី​៥ ឆ្នាំ​២០១៩ សម្រាប់​សិស្ស​ចំណេះ​ទូទៅ ថ្នាក់​ទី​៣ ទី​៦ ទី​៩ និង​ទី​១២​ដែលមាន​បេក្ខជន​ចំនួន ៧១​នាក់ ដែលមាន​ចំណាត់​លេខ​១ តាម​សាខា​ទាំង​១៩ និង​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី ក្រោម​អធិបតីភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​លោកស្រី កាលពី​រសៀល​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០១៩ ។

លោក លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​បានអោយដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​២២ សាខា ក្នុងនោះ ២០​សាខា កំពុងដំណើរការ និង​០២​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា​ចំនួន​ជាង ៤២ ០០០​នាក់ និង​បុគ្គលិក​បម្រើ​ការងារ ប្រមាណ ២ ២១៥​នាក់​ផងដែរ ។ បច្ចុប្បន្ននេះ សាលា​បានទទួល​សិទ្ធិផ្ដាច់មុខ លើ​កម្មវិធី​“​គណនា​លេខ​រហ័ស​” IMA ពី​ប្រទេស​ម៉ាឡេស៊ី​(Franchise) ក្នុងការ​អប់រំ និង​ផ្ដល់​ចំណេះដឹង​លើ​កម្មវិធី​នេះ ។ ការសិក្សា​វគ្គ អាយ អឹម អេ នឹង​ជួយ​ដល់​ការបង្កើត​ល្បឿន​នែ​ការគិត​លេខ និង​អភិវឌ្ឍ ក្នុងការ​ប្រើប្រាស់​ខួរក្បាល​របស់​កុមារ​ឱ្យមាន​ភាព​វ័យឆ្លាត ស្ទាត់ជំនាញ និង​ឆាប់រហ័ស តាមរយៈ​ការប្រើប្រាស់ ឧបករណ៍​ក្បាច់​(abacus) និង​បច្ចេកទេស​បង្រៀន​បែប​វិទ្យាសាស្ត្រ​ទំនើប​។

ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត លី ឆេង បាន​កោតសរសើរ​ចំពោះ សិស្ស​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ និង​បាន​ថ្លែងអំណរគុណ​ចំពោះ មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​ឲ្យ​កូនៗ​បាន​សិក្សា​បន្ថែម​នៅផ្ទះ និង​គោរព​វិន័យ​សាលា​បានល្អ​។

ជា​ចុងក្រោយ លោក​បណ្ឌិត ក៏បាន​ប្រគល់​មេដាយមាស ប្រាក់ សំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស ជ័យលាភី កម្រិត​ទី​៣ ទី​៦ ទី​៩ និង​ទី​១២ ចំនួន ១២​នាក់​ផងដែរ៕ ស រស្មី


ចែករំលែក៖