ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី​២៩ ខែឧសភា អាហ្សង់ទីនបិទរាល់ការហោះហើរទាំងអស់ ដោយសារកូដកម្ម

ចែករំលែក៖

បណ្តាបុគ្គលិក​ កម្មករ​ នៅទូទាំងប្រទេសអាហ្សង់ទីន នឹងធ្វើមហាកូដកម្ម ទូទាំងប្រទេស ប្រឆាំងគោលនយោបាយ សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់ ផលប្រយោជន៍របស់ ពលករ បុគ្គលិក​​នៅក្នុងប្រទេសនេះ ។​ នៅក្នុងមហាកូដកម្មនោះ ក៏មានការចូលរួមពី អាកាសយានិកផងដែរ ទាំងនោះហើយ បានជាក្រុមហ៊ុនអាកាសចរណ៍សម្រេច ផ្អាកការហោះហើរនៅថ្ងៃទី​២៩ ខែឧសភា​នេះ។

កាលពីថ្ងៃទី​២៧ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក​ Aerolineas Argentina ​បានប្រកាសថា​ ក្រុមហ៊ុនបានសម្រេចលុបជើងហោះហើរ ទាំងអស់​នៅថ្ងៃទី​២៩ ខែឧសភា ដោយសារតែ បុគ្គលិក និងអាកាសយានិក ធ្វើកូដកម្ម ​។

ក្រុមហ៊ុន​ អាកាសចរណ៍​ Aerolineas Argentina​បានប្រកាស ពីការសម្រេច លុបជើងហោះហើរ ទាំងអស់នៅថ្ងៃទី​២៩ ខែឧសភា ​​ដោយសារតែបុគ្គលិក ទាំងអស់ចូលរួមធ្វើមហាហាកូដកម្ម តាមការអំពាវនាវរបស់ ប្រធានសហជីព​ពលករ កម្មករ អាហ្សង់ទីនដើម្បីប្រឆាំង​ប្រធានាធិបតី Mauriciio Macri ​ក្នុងពេលដែលសេដ្ឋកិច្ច ជាតិជួបឧបសគ្គជាច្រើន​។

តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ អាហ្សង់ទីនបានបញ្ជាក់ថា ការធ្វើកូដកម្ម​ ប៉ះពាល់ដល់ជើងហោះហើរ​៣៣០ជើង និងអ្នកដំណើរ ៣៧ពាន់នាក់​ ។នៅពេលនេះក្រុមហ៊ុន បាន រៀបចំជើងហោះហើរផ្សេងទៀត ដល់អ្នកដំណើរប្រមាណ​៧៥ភាគរយ ដែលរងផលប៉ះពាល់ ​​។ ជើងហោះហើរអន្តរជាតិ នៅថ្ងៃទី​២៩ ខែឧសភា នឹងរៀប ចំការហោះហើរ​នៅចុងថ្ងៃដើម្បីបញ្ចៀសផលប៉ះពាល់​។

តាមគម្រោង មហាកូដកម្ម នឹង បិទទ្វាររាល់សកម្មភាពសាធារណៈទាំងអស់ ក្នុងរយៈពេល​២៤ម៉ោង ក្នុងនោះមាន សេវាកម្មសាធារណៈ ធនាគារ​…ជាដើម ៕


ចែករំលែក៖