រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ៖ ណាហ្គាវើលដ៍ ត្រូវបានប្រកាសជាក្រុមហ៊ុនដែលឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវ (ហៅកាត់ថា “ពានរង្វាន់ AREA”) ក្នុងប្រភេទ “អភិវឌ្ឍសង្គម” នៅឯពិធីប្រគល់ពានរង្វាន់ក្នុងទីក្រុងតៃប៉ិៈកាលពីពេលថ្មីៗនេះ។ ជ័យលាភីនេះ ទទួលស្គាល់ស្នាដៃរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានជួយលើកកម្ពស់ការអភិវឌ្ឍសង្គម និងការកសាងប្រទេសជាតិនាំមុខគេក្នុងការផ្តួចផ្តើមអភិវឌ្ឍវិស័យកីឡាសម្រាប់សហគមន៍ ពោលគឺ “កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺក្នុងប្រទេសកម្ពុជា”។
រៀបចំឡើងដោយសហគ្រាសប្រចាំទ្វីបអាស៊ី ពានរង្វាន់ AREA នេះទទួលស្គាល់ក្រុមហ៊ុន និងអង្គភាពណាដែលមានកម្មវិធីទំនួលខុសត្រូវក្នុងសង្គម (CSR) ឆ្នើមជាងគេសម្រាប់សង្គមជាតិ។ ក្នុងឆ្នាំនេះ មានពាក្យសុំជាង ២០០ មកពី ១៦ ប្រទេសទូទាំងទ្វីបអាស៊ី ត្រូវបានដាក់ស្នើមកកាន់គណៈកម្មការជ្រើសរើស។
នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលស្នាដៃអភិវឌ្ឍសហគមន៍របស់យើងត្រូវបានទទួលស្គាល់។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសឲ្យយុវជនបានអភិវឌ្ឍ និងបង្កើនជំនាញលេងបាល់ទាត់របស់ពួកគេ។ ទីមួយ កម្មវិធីនេះ បានបណ្តុះបណ្តាល និងបង្កើនជំនាញបង្ហាត់កីឡាដល់គ្រូកីឡាទាំងអស់នៅក្នុងខេត្ត។ ទីពីរ វាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងដ៏ប៉ិនប្រសប់របស់យើងឲ្យបង្កើនជំនាញរបស់ពួកគេតាមរយៈការចូលរួមប្រកួតលក្ខណៈអន្តរជាតិ និងការដោះដូរកីឡាករ-កីឡាការិនីជាមួយក្លឹបបាល់ទាត់ក្នុងតំបន់។ យុវជន គឺជាអនាគតរបស់ប្រទេសជាតិ ហើយយើងសង្ឃឹមថានឹងចូលរួមមួយផ្នែកក្នុងការជួយពួកគេឲ្យក្លាយជាអត្តពលិកឆ្នើមសម្រាប់ប្រទេសកម្ពុជា”។
លោក Pern Chen បានបន្ថែមទៀតថា “ណាហ្គាវើលដ៍ បានរៀបចំការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ ឆ្នាំដែលចូលរួមដោយសិស្សានុសិស្សជាង ៦០០ នាក់ជាមួយគោលបំណងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីវ័យក្មេងបង្ហាញជំនាញរបស់ពួកគេ និងទទួលបានបទពិសោធន៍ និងទំនុកចិត្តពីការប្រកួតលើទីលានផ្ទាល់។ ការប្រកួតនេះ ក៏បានជួយយើងឲ្យស្វែងរកកីឡាករ-កីឡាការិនីដែលពូកែសម្រាប់ការបណ្តុះបណ្តាលបន្តផងដែរ។ ជាការពិត យើងបានរៀបចំថ្នាលបណ្តុះបណ្តាលជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សជាង ៥០០ នាក់ចាប់ពីឆ្នាំ ២០១៤។ ក្នុងខណៈពេលយើងកំពុងស្វែងរក និងអភិវឌ្ឍកីឡាករ-កីឡាការិនីថ្មីៗសម្រាប់ក្រុមជម្រើសជាតិ គោលបំណងធំបំផុតរបស់យើង ក៏ជួយបង្កើតនូវវប្បធម៌នៃការលេងកីឡាសម្រាប់សុខភាព និងកសាងប្រទេសជាតិតាមរយៈការបណ្តុះគំនិតឲ្យស្រឡាញ់កីឡាបាល់ទាត់ផងដែរ”។
ការចូលរួមយូរអង្វែងក្នុងការអភិវឌ្ឍវិស័យកីឡារបស់ណាហ្គាវើលដ៍ រួមមាន ការឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្តល់រង្វាន់ដល់អត្តពលិកជាតិដែលទទួលបានជ័យជម្នះក្នុងការប្រកួតអន្តរជាតិ ដូចជា ការប្រកួតកីឡាទ្វីបអាស៊ី និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជាដើម។
###
អំពីក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ ការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយក្នុងសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២០០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong@nagaworld.com
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email: phouksolinda@nagaworld.com
អត្ថបទ៖ សតារា
ពីឆ្វេងទៅស្តាំ ៖ បណ្ឌិត Tan Sri Dr. Fong Chan Onn ប្រធានសហគ្រាសប្រចាំទ្វីបអាស៊ី លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ និងបណ្ឌិត Naoki Adach ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន