ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅតែបន្ត ក្នុងប្រទេស អាលហ្សឺរី និង​ហុងដូរ៉ាស

ចែករំលែក៖

បានតុកម្មប្រឆាំង រដ្ឋាភិបាលបានបន្តកើតឡើងនៅក្នុង ប្រទេស​ប្រទេសអាលហ្សឺរី និង ហុងឌូរ៉ាស​ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញា​បញ្ចប់នៅឡើយទេ​ ។ ​

នៅក្នុងប្រទេសអាលហ្សឺរី កាលពីថ្ងៃទី​៣១ ខែឧសភា ពលរដ្ឋ​រាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅកណ្តាលទីក្រុង AlGiers ​របស់ប្រទេស​ Algeria ដើម្បីប្រឆាំងរដ្ឋាភិបាល ​បើទោះបី មានបាតុករ រាប់សិបនាក់ត្រូវកម្លាំងសន្តិសុខចាប់ខ្លួន ក្តី ។ បាតុកម្មឈានដល់សប្តាហ៍ទី​១៥ហើយ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ ។

ក្រុមបាតុកម្ម បានស្រែក ពាក្យស្លោក ប្រឆាំងរដ្ឋាភិបាល និងមិនចូលរួមការបោះឆ្នោតជ្រើសរើស ប្រធានាធីបតី ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០១៩ ។ ជាមួយគ្នានេះ ក្រុមបាតុករ ក៏បានបដិសេធពិភាក្សាជាមួយ​តំណាងរដ្ឋាភិបាលផងដែរ​ ។

កម្លាំងសន្តិសុខ អាលហ្សឺរី​ក៏បាន ចាប់ខ្លួនបាតុករ ៥០នាក់​ ភាពច្រើនជាក្រុមយុវជន​​ ដែលជាមេខ្លោងនៅក្នុងការ ធ្វើបាតុកម្ម ។ បើទោះបីប្រធានាធិបតី Bouteflika ​បានលាលែងចេញពីតំណែងបញ្ចប់ ការកាន់អំណាច​២០ឆ្នាំ ហើយក្តី តែពលរដ្ឋនៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែដាក់គំនាប់ទៅលើ​អ្នកនយោបាយ កាន់អំណាច​ ។

ការធ្វើបាតុកម្មកើតឡើង​ក្រោយពេលសកម្មជន​ Kamel Eddine Fekkhar ​ក្រុមជនជាតិ​ Mozabite Berber ​ត្រូវបានចាប់ឃុំខ្លួនពីបទ ប្រឆាំង និងរដ្ឋាភិបាល​ ។

ដោយឡែកនៅក្នុងប្រទេស ហុងដូរ៉ាសវិញ សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ថា បុរសបិទម៉ាសបានដុតកង់ឡាននៅផ្លូវចូលទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីប្រទេស ហុងដូរ៉ាស កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចំពេលដែល៣សប្តាហ៍បាតុកម្មរបស់ក្រុមបាតុករនៅតាមដងផ្លូវនានា ។

ភ្លើងឆេះសំបកកង់ឡានបង្កឲ្យមានផ្សែងខ្មួលខ្មាញ់បាញ់ទៅលើលំហរអាកាស និងខ្មៅងងិតនៅទីតាំងស្ថានទូតអាមេរិកតែម្តង មុនពេលដែលកម្លាំងយោធាមកបង្ក្រាប និងពន្លត់ភ្លើងនោះ ។

បាតុករជាច្រើនពាក់នាក់ មានគ្រូបង្ក្រៀន បុគ្គលិកសុខាភិបាល ជាដើមនាំគ្នាបាតុកម្មប្រឆាំងអនុក្រឹត្យថ្មីៗនេះរបស់ប្រធានាធិបតី ។ ក្រុមបាតុករអះអាងថា អនុក្រឹត្យនោះ នឹងនាំឲ្យមានការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅតាមសាលារៀន និងតាមមន្ទីរពេទ្យនានាផងដែរ ។

កាលពីថ្ងសទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ មនុស្សយ៉ាងតិច២៥នាក់បានរងរបួស នៅពេលដែលប៉ូលិសនាំគ្នាបំបែកហ្វូងបាតុករដែលកំពុងធ្វើបាតុកម្ម ។ អ្នករងរបួសភាគច្រើនដោយសារតែបណ្តាលមកពីឧស្ម័នបង្ហូរទឹកភ្នែក ។

មេដឹកនាំក្រុមបាតុករ លោក Suyapa Figueroa ប្រធានសមាគមបុគ្គលិកសុខាភិបាលហុងដូរ៉ាស បន្ទោសការដុតឲ្យឆេះកាលពីថ្ងៃទី៣១ ខែឧសភា គឺជាមនុស្សរបស់រដ្ឋាភិបាលផ្តាច់ការ ។

ជននោះមិនត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខដែលនៅយាមខាងក្រៅស្ថានទូតអាមេរិកនោះទេ ។ វេដេអូថតផ្សាយតាមស្ថានីយទូរទស្សន៍ក៏ឃើញជនដែលដុតភ្លើងនោះដែរ តែមិនច្បាស់ថា គេជានរណា ។ ក្រុមមនុស្សបិទម៉ាសទាំងនោះក៏បានវាយប្រហារអគារផងដែរ ។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅហុងដូរ៉ាសជំរុញឲ្យបាតុករ ចៀសឲ្យផុតពីអំពើបាតុកម្មហិង្សា ៕


ចែករំលែក៖