ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន​ កំពុងឈានដល់ដំណាក់កាល កាត់ផ្តាច់ ការដោះដូរនិស្សិត

ចែករំលែក៖

នៅពេលនេះ អាមេរិកបានរិតបន្តឹងទិដ្ឋការ និង ក្រុមនិស្សិតស្រាវជ្រាវ របស់ចិន នៅអាមេរិក ដែលជាសញ្ញា អវិជ្ជមានមួយ​ឆ្ពោះទៅរកភាពតានតឹង កាន់តែខ្លាំងរវាងអាមេរិក នឹងចិន ។

កន្លងមក ក្រសួងអប់រំចិនបានចង្អុលបង្ហាញអំពីការបដិសេធនឹងការពន្យារទិដ្ឋាការ ។ ក្រសួងបានប្រាប់សិស្សដែលដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យនានា ក្នុងសហរដ្ឋអាមេរិកដោយខ្លួនឯង ត្រូវហ៊ានប្រឈមមុខ និងពង្រឹងការប៉ាន់ស្មានពីហានិភ័យ។

ការថយចុះនៃចំនួននិស្សិតជាជនជាតិចិន អាចនឹងធ្វើឲ្យខាតបង់ចំពោះសហរដ្ឋអាមេរិក ។ គិតមកត្រឹមពេលនេះ ប្រទេសចិនគឺជាប្រភពដ៏ធំបំផុត នៃនិស្សិតអន្ដរជាតិនៅតាមសកលវិទ្យាល័យអាមេរិក ដោយក្នុងនោះមានចំនួន៣៦០,០០០នាក់ បានចូលរួមកាលពីឆ្នាំកន្លងទៅ ហើយមាននិស្សិតជាច្រើនបានបង់ថ្លៃសិក្សាផ្តាច់តែម្តង។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “ក្នុងពេលជាមួយគ្នានេះ យើងប្តេជ្ញាផ្តល់សេវាកម្ម ដែលមានគុណភាពខ្ពស់បំផុត ដល់អ្នកដំណើរស្របច្បាប់ដើម្បីឲ្យពួកគេអាចទទួលបានការសម្រេចចិត្តយ៉ាងឆាប់រហ័ស និងច្បាស់លាស់ទាក់ទងទៅនឹងការដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេ” ។

សារព័ត៌មាន​ Bloomberg News បានផ្សាយថា ក្រោយពេលផ្ទុះសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា អាមេរិក ចិន ផ្ទុះឡើង រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ កំពុងតែងអនុម័ត​គោលនយោបាយថ្មីបន្ថែមទៀត ទៅលើក្រុមនិស្សិតស្រាវជ្រាវចិន ។

ក្រុមនិស្សិតចិន បាននិយាយទៅកាន់សារព័ត៌មាន​ Bloomberg ថា​ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បរិយាកាសសិក្សា និងស្រាវជ្រាវនៅអាមេរិក កាន់តែ ខ្វះភាពជិតស្និទ្ធចំពោះក្រុមស្រាវជ្រាវចិន​ ។

មហាវិទ្យាល័យ​ Emory ​ Altanta ​ក្នុងរដ្ឋ Georgia បានបញ្ឈប់ សាស្ត្រចារ្យ​ជនជាតិអាមេរិក ដើមកំណើតចិនពីររូប កាលពីចុងខែឧសភា ។ នៅថ្ងៃទី​៣ ខែមិថុនា កន្លងមក ក្រសួងអប់រំចិន​បានលើកឡើងពីហានិភ័យ​ដែលក្រុមនិស្សិត​ចិន នឹងត្រូវប្រឈមមុខ នៅអាមេរិក។

លោក​ Yuanli ​នាយកសាលាវេជ្ជសាស្ត្រ នៅទីក្រុងប៉េកាំង បានលើកឡើងថា ខ្ញុំពិតជាបារម្ភពី​សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ហើយសកម្មភាពរបស់ អាមេរិកធ្វើទៅលើក្រុមនិស្សិតចិន​គឺជារឿងមិនសមហេតុផល ​។

តាមតួលេខរបស់ រដ្ឋាភិបាល​ នៅក្នុងឆ្នាំ​២០១៨ មាននិស្សិតចិន​ដល់ទៅ​៣៦០ពាន់នាក់កំពុងតែសិក្សានៅអាមេរិក ៕


ចែករំលែក៖