ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្រោយពេលដែលអាមេរិក បង្ហាញវត្តមាននៅក្នុងតំបន់ប៉ូលខាងជើងផែនដី រុស្ស៊ីបានចាប់ផ្តើមបង្កើនសកម្មភាពយោធា នៅតំបន់ត្រជាក់បំផុត លើពិភពលោក ។ រុស្ស៊ីបានធ្វើសមយុទ្ធជាបន្តបន្ទាប់ នៅតំបន់សមុទ្រទឹកកក ហើយពេលនេះ បានធ្វើសមយុទ្ធនាវាមុជទឹកដើរដោយថាមពលបរមាណូទៀតផង ។
កងពលកម្លាំងទាហានជើងទឹកភាគខាងជើងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធ នាវាមុជទឹកដើរដោយថាមពលបរមាណូ នៅតំបន់សមុទ្រទឹកក ។ នាវាមុជទឹកទាំងនោះនឹងបណ្តែតខ្លួនឡើងក្រោមផ្ទាំងទឹកកកយ៉ាងក្រាស់ ។
កងពលទាហានជើងទឹកភាគខាងជើង រុស្ស៊ីបានឲ្យដឹងថា «នាវាមុជទឹកដើរដោយថាមពលបរមាណូ ៣គ្រឿងប្រភេទ Tula, Novomoskovsk និង Severodvinsk បានបំពេញភារកិច្ច នៅក្រោមផ្ទាំងទឹកកកយ៉ាងក្រាស់ ដើម្បីស្វែងរកទីតាំង មានចន្លោះប្រហោច ឬផ្ទាំងទឹកកកស្តើបដើម្បីបណ្តេតខ្លួនឡើង » ។ ក្រៅពីនេះនាវាមុជទឹកទាំងនោះក៏បានបាញ់មីស៊ីលក្រោយពេលបណ្តេតខ្លួនឡើងផុតផ្ទាំងទឹកកនោះ ។
នាវាមុជទឹកដើរដោយថាមពលបរមាណូ មាន ប្រវែង១១៩ម៉ែត្រ ចំណុះ១៣.៨០០តោន អាចបើកបរក្នុងល្បឿន៥៧គីឡូម៉ែត្រ និងជម្រៅ៦០០ម៉ែត្រ ។ នាវាមុជទឹកទាំងនោះបានបំពាក់អាវុធទំនើបៗជាច្រើន ក្នុងនោះមាន មីសីលប្រឆាំង នាវាប្រភេទ P-800 Oniks និងកាំជ្រួចមីស៊ីលឆ្លងទ្វីប ។
សកម្មភាពធ្វើសមយុទ្ធខាងលើ របស់រុស្ស៊ីគឺដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ ប៉ូលខាងជើងផែនដី ដែលសម្បូរទៅដោយធុនធានធម្មជាតិ ។ កន្លងមក អាមេរិក ក៏បាន បង្កើនវត្តមាននៅទីនោះដែរ ក្នុងគោលដោយវាតទី គ្រប់គ្រងតំបន់ប៉ូលខាងជើងផែនដី ៕