ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ មិនចុះចាញ់អាមេរិកឡើយ នឹងដំឡើងពន្ធតប់តវិញ

ចែករំលែក៖

អាមេរិក និងម៉ិចស៊ីកូ ជាប្រទេសជិតខាងជាប់ព្រំដែនគ្នា រស់នៅយ៉ាងសុខសាន្តកន្លងមក ប៉ុន្តែ ពេលនេះក្រោមការដឹកនាំរបស់ លោកត្រាំ បានធ្វើឲ្យប្រទេសជិតខាងកាន់តែល្អក់កករនឹងគ្នា ដោយអាមេរិកគិតតែពីផលប្រយោជន៍ខ្លួនឯង ។

នៅពេលនេះដែរ ម៉ិចស៊ីកូ ឡើងបញ្ជីផលិតផលអាមេរិក ដែលត្រូវដំឡើងពន្ធ តប់ត លោកត្រាំ។ ក្រោយពេលអាមេរិកបានប្រកាសដំឡើងពន្ធទៅលើ ទំនិញនាំចូលពីប្រទេសជាប់ព្រំដែនគ្នា ម៉ិចស៊ីកូ ពេលនេះ ម៉ិចស៊ីកូ ក៏បានសម្រេច ដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក វិញ ជាការសងសឹក។

កាលពីថ្ងៃទី៥ខែមិថុនា ប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Orbador ទទួលបានបញ្ជីឈ្មោះទំនិញអាមេរិក ដែលត្រូវដំឡើងពន្ធ ៥ភាគរយ ដូចគ្នា ដែលជាការឆ្លើយតបទៅនឹង ប្រធានាធិបតីដូណាលត្រាំ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ម៉ិចស៊ីកូ លោក Graciela Marquez Colin បានប្រកាសថា រដ្ឋាភិបាល ម៉ិចស៊ីកូ នឹងដំឡើងពន្ធ ទៅលើផលិតផលកសិកម្មរបស់អាមេរិក ។ ការដំឡើងពន្ធរបស់អាមេរិក មកលើទំនិញមិចស៊ីកូ គឺជារឿងមិនអាចទទួលយកបានឡើយ។

ការដែលអាមេរិកដំឡើងពន្ធទៅលើ ប្រទេសម៉ិចស៊ីកូ នឹងធ្វើឲ្យប្រទេសនេះរងការខាតបង់ ដល់ទៅ១៧,២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកត្រាំប្រកាសថាការដំឡើងពន្ធទៅលើម៉ិចស៊ីកូ និងត្រូវ ចូលជាធរមាននៅថ្ងៃទី១០ខែមិថុនា ខាងមុខនេះ។ សកម្មភាពខាងលើត្រូវបានលោកត្រាំចាត់ទុកថា ជាការបង្ខំឲ្យ រដ្ឋាភិបាលម៉ិចស៊ីកូ ទប់ស្កាត់ជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ៕


ចែករំលែក៖