ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជាប់ឆ្នោតជាថ្មី នាយករដ្ឋមន្ត្រីឥណ្ឌា ចាប់ផ្តើមទស្សនកិច្ចទៅកាន់ស្រីលង្កា និង Maldives

ចែករំលែក៖

ក្រោយពេល ពលរដ្ឋឥណ្ឌាបានសម្រេចបោះឆ្នោតគាំទ្រ លោកNarendra Modi ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំ ៥ឆ្នាំទៀត នៅពេលនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ ប្រទេសMaldives និងស្រីលង្កា ជាលើកដំបូងក្រោយជាប់ឆ្នោត ដឹកនាំប្រទេសឥណ្ឌា១អាណត្តិ៥ឆ្នាំទៀត។ ប្រទេសទាំងពីរជាភូមិសាស្ត្រ នយោបាយ ប្រកួតប្រជេងយ៉ាងសំខាន់រវាងចិននិងឥណ្ឌានាពេលកន្លងមក ។

តាមគម្រោង លោកនាយករដ្ឋមន្ត្រីឥណ្ឌាបំពេញទស្សនកិច្ចប្រទេស Maldivesមុន ដើម្បីចូលរួមពិធីសម្ពោធ ប្រព័ន្ធរ៉ាដា នៅជាប់ឆ្នោតសមុទ្រ ជាទីតាំងហ្វឹកហាត់យោធា ។ បន្ទាប់មក លោកនឹងបន្តទៅកាន់ប្រទេសស្រីលង្ការ ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា នាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំ បានត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Colombo ប្រទេសស្រីលង្កា កាលពីថ្ងៃទី៩ ខែមិថុនា ។ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremeinghe ចេញទៅទទួលដោយផ្ទាល់ ។

ដំណើរទស្សនកិច្ច លើកដំបូង ក្នុងអាណត្តិទីពីរ របស់លោក ម៉ូឌី គឺដើម្បីរិតចំណងមិត្តភាពកាន់តែប្រសើរឡើង ជាមួយប្រទេស ជាដៃគូ ក្នុងតំបន់ ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ឥណ្ឌាបានផ្តោតនយោបាយការបរទេសសំខាន់ទៅលើប្រទេសជិតខាង ច្រើនជាង លោកខាងលិច ៕


ចែករំលែក៖