ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យនៅក្នុងសង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារ ខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យ នៅតាមបណ្ដោយផ្លូវលេខ៩៣ ផ្លូវលេខលេខ៦៨ ផ្លូវលេខលេខ៨៨វិថីស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និង សង្កាត់វត្តភ្នំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក ។
ប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញបាន ដកហូតសម្ភារ:មួយចំនួនមានដូចជា ស្ទួចរថយន្ដ ចំនួន ៤គ្រឿង រទេះមីឆាមួយដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណ: យកទៅរក្សាទុកនៅ សាលាខណ្ឌដូនពេញ ។
ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរំលោភយកផ្លូវថ្នល់សាធារណ: មកប្រកបអាជីវកម្មផ្ទាល់ខ្លួនត្រូវប្រកបអាជីវកម្ម តាមគំនូសដែលរដ្ឋបាលខណ្ឌដូនពេញ បានកំណត់ជូន ក្នុងករណីប្រសិនបើបងប្អូនប្រជាពរដ្ឋ មិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អាជ្ញាធរខណ្ឌ និងប្រើប្រាស់វិធានការរដ្ឋបាលដោយដកហូតសម្ភារ:ទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ។
សូមបញ្ជាក់៖ អាជ្ញាធរខណ្ឌដូនពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពរដ្ឋ និងចូលរួមសហការជាមួយនឹងអាជ្ញាធរខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅ នៅក្នុងទីក្រុងរបស់យើងទាំងអស់គ្នា ៕ជ្រោយពេជ្រ

ចែករំលែក៖