ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូន «រ៉ាដាហោះ» A-50 ​តាមដានសមយុទ្ធរបស់ណាតូ

ចែករំលែក៖

រុស្ស៊ីបានដាក់ពង្រាយ យន្តហោះស៊ើបការណ៍ និងប្រកាសអាសន្នបន្ទាន់ ប្រភេទ​ A-50 ​ទៅកាន់តំបន់​ Kuban ​ភាគខាងត្បូងប្រទេសនេះជាប់ព្រំដែន ណាតូ ដើម្បីតាមដានសកម្មភាពហ្វឹកហាត់សមយុទ្ធ របស់ណាតូ ។

ការបញ្ជូនយន្តហោះស៊ើបការណ៍​ទៅកាន់ព្រំដែនកើតឡើង ​ក្នុងពេលដែល សម្ពន្ធមិត្ត ណាតូ ធ្វើសមយុទ្ធ​ជាទ្រង់ទ្រាយធំ ​នៅតំបន់អឺរ៉ុបខាងលើ តជាប់ព្រំដែន រុស្ស៊ី ។ សារព័ត៌មានរុស្ស៊ីបានផ្សាយថា យន្តហោះស៊ើបការណ៍ នឹងត្រូវ ការពារដោយយន្តហោះចម្បាំង ដ៏ទំនើប​ Su-27SM3។

ប្រទេសជាសមាជិកណាតូ​​ ១៨ប្រទេស បានចាប់ផ្តើមធ្វើសមយុទ្ធ នៅដែនសមុទ្រ ​បាល់តិច​ដែលជាសមយុទ្ធប្រចាំឆ្នាំ មានឈ្មោះថា ​ BALTOPS ។

នេះជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មានពីមុនមក ​សមយុទ្ធលើកនេះ ដឹកនាំដោយអាមេរិក ដោយមានគោលដៅ​​​បង្កើនសមត្ថភាពការពារ​ ប្រទេសជាសមាជិកណាតូ​ រួចផុតពីការគំរាមកំហែង ។ នៅក្នុងសមយុទ្ធលើកនេះ មានទាហាន ជាង​៨ពាន់នាក់ចូលរួម​ និងនាវាចម្បាំង ៥០គ្រឿង និងយន្តហោះចម្បាំង​១៨គ្រឿង​​។

នៅក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធ លើកនេះ រួមមាន​ ស្វែងរក​ បំផ្លាញ​មីស៊ីលបុក និងនាវាមុជទឹក ប្រព័ន្ធការពារដែនអាកាស វាយលុកឡើងគោក​ ​។ តាមការលើកឡើងរបស់ណាតូ​ ការធ្វើសមយុទ្ធ ខាងលើ​មិនសំដៅទៅលើប្រទេសណាមួយនោះឡើយ ​។

ប៉ុន្តែ​កន្លងក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក​ Sergey Shoigu ​បានប្រកាសថា ណាតូ​កំពុងតែព្យាយាម​បំផ្លាញសន្តិសុខ នៅក្នុងតំបន់ និងពិភពលោក ។ ជាមួយគ្នានេះ សកម្មភាពរបស់ ណាតូ នឹងធ្វើឲ្យសន្តិសុខព្រំដែន ជាប់រុស្ស៊ីកាន់តែតានតឹង ហើយទីក្រុងមូស្កូ​ត្រូវចាត់វិធានការ តប់តវិញនូវការធ្វើសមយុទ្ធខាងលើ ៕


ចែករំលែក៖