ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន នៅលើដើមត្របែកព្រៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួននៅលើដើមត្របែកព្រៃបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើ ដំណើរនៅតាមដងផ្លូវនាំគ្នាចោមរោមគ្នាមើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១១ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវលេខ២០៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្តីរបស់បងប្អូនប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅចងកនៅកន្លែងផ្សេងម្តងរួចមកហើយ តែត្រូវមេការដ្ឋានសំណង់ដេញចេញពីកន្លែងនោះ លុះមកដល់ម៉ោងកើតហតុ ស្រាប់តែមានការភ្ញាក់ផ្អើលកើតតែម្តង ដោយប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមត្របែកព្រៃតែម្តង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងខាងផ្នែកជំនាញកោសល្យវិច័យ លើសាកសព រួចយកទៅដំកល់នៅវត្ថទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖