លោក បាន គីម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់វិនាសកម្ម ភពផែនដី ដោយកត្តាពីរយ៉ាង គឺសង្គ្រាមបរមាណូ និងបម្រែបម្រួអាកាសធាតុ ។
កាលពីថ្ងៃទី១២ ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ព្រមានថា អាចនឹងមានសង្គ្រាមបរមាណូកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្នជាប្រធានក្រុម The Elders «ក្រុមអតីតមេដឹកនាំដែលមាន កិត្តិយសបំផុត លើពិភពលោក» ។ ក្រុមនេះ បានបង្កើតឡើងដោយអតីត ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Nelson Mandela ។
លោកបាន គីម៉ូន បញ្ជាក់ថា ប្រទេសមហាអំណាចបរមាណូ ទាំង៥ ក្នុងនោះមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង បារាំង គួរតែអនុវត្តវិធានការ ចាំបាច់ដើម្បីរំសាយអាវុធបរមាណូ ។ នៅក្នុងកិច្ចប្រជុំ មហាសន្និបាត អង្គការសហប្រជាជាតិ លោកបាន គីម៉ុន បញ្ជាក់ពិការបរាជ័យ របស់ប្រទេសមហាអំណាចបរមាណូទាំង៥ ពិសេសធ្វើឲ្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ NPT បាត់បង់ប្រសិទ្ធភាព ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ក្រុមរបស់លោក ជឿជាក់ថា អាវុធបរមាណូ និងបម្រែបម្រួលអាកាសធាតុ ទាំងពីរនេះ ជាការគំរាមកំហែងដល់ការរស់នៅលើភពផែនដីនេះ ។ លោកបាន គីម៉ូន កាន់តែបារម្ភ ក្រោយពេលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ៕