ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីរក្សាកម្លាំងទាហានរុស្ស៊ីជួយការពារស៊ីរីសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែឲ្យរុស្ស៊ី

ចែករំលែក៖

រដ្ឋាភិបាលស៊ីរីបានសម្រេចផ្តល់សិទ្ធិគ្រប់គ្រងកំពង់ផែ ដែលមានកម្លាំងទាហានជើងទឹករុស្ស៊ីឈរជើងនៅទីនោះ ។ នេះជារឿងមួយដ៏ល្អបំផុត ដើម្បីរក្សាទាហានរុស្ស៊ីជួយការពារទឹកដីស៊ីរី​ ។

សារព័ត៌មានជាតិស៊ីរី SANA ​កាលពីថ្ងៃទី​១២ ខែមិថុនា បានផ្សាយថា សភា​ប្រទេសនេះ​ បានសម្រេចផ្តល់សិទ្ធិគ្រប់គ្រង កំពង់ផែដ៏ធំបំផុតគឺ Tartus ឲ្យទៅក្រុមហ៊ុន Stroytransgaz ​របស់រុស្ស៊ី ។ តាមកិច្ចព្រមព្រៀងខាងលើ​រុស្ស៊ីនឹងគ្រប់គ្រង កំពង់ផែខាងលើ ក្នុងរយៈពេល​៤៩ឆ្នាំ​។

តាមកិច្ចព្រមព្រៀងរវាង ទីក្រុង Damascus និងក្រុមហ៊ុន​ Stroytransgaz ស្តីពីការគ្រប់គ្រង​កំពង់ផែ Tartus ដែលបានចុះហត្ថលេខាកាលពីខែមេសាកន្លងមក ។ នេះជាកិច្ចព្រមព្រៀង ដ៏សំខាន់រវាង​រដ្ឋាភិបាលទីក្រុង Damascus និងទីក្រុង​ Moscow ។ ទីតាំងកំពង់ផែខាងលើ របស់ស៊ីរី មានទីតាំងទាហានជើងទឹក របស់រុស្ស៊ីនៅទីនោះ​។

តាមកិច្ចព្រមព្រៀង គណៈកម្មការគ្រប់គ្រង មាន​៦រូប​ដើម្បីត្រួតពិនិត្យ ដំណើរការកំពង់ផែខាងលើ ដោយរុស្ស៊ីមាន​៣រូប និង​ស៊ីរី​៣រូប​។ ជាមួយគ្នានោះក្រុមហ៊ុន​ Stroytransgaz ទទួលបានការលើកលែងពន្ធ​ នាំចូល ក្នុងរយៈពេល ៦ឆ្នាំ ពេលកំពង់ផែកំពុងតែពង្រីក។

នេះជារឿងដ៏ល្អបំផុត សម្រាប់សេដ្ឋកិច្ច និងយោធារបស់រុស្ស៊ី ​ហើយទីតាំងទាហានជើងទឹករបស់រុស្ស៊ី ឈរជើងនៅកំពង់ផែ​ Tartus ​​ អាចបន្ត​ទៅមុខទៀត បើទោះបី​ស៊ីរី​ទទួលបានសន្តិភាព​ បញ្ជប់សង្គ្រាមហើយក្តី​៕


ចែករំលែក៖