ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ២នាក់ឲ្យរងរបួសធ្ងន់ធ្ងរទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិបរទេសម្នាក់ប្រើហិង្សាដោយចេតនា វៃទៅលើជនរងគ្រោះ០២នាក់ឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ២២និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ក ឈ្មោះ TOKEL HALIM ភេទ ប្រុស កើតថ្ងៃទី១១ កុម្ភៈ ១៩៦៥ ជនជាតិ តួកគី(ពុំមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកន្លែងកើតហេតុ ។

ចំណែកជនរងគ្រោះឈ្មោះ ១-ឈ្មោះ AHMET AUCI ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិតួកគី (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរ លក់នំប៉័ង ស្នាក់នៅបន្ទប់ជួល ភូមិកន្លែងកើតហេតុ រងរបួសក (ធ្ងន់ធ្ងរ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ២-ឈ្មោះ សូ វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប មុខរបរ រត់ម៉ូតូឌុប រងរបួសដៃខាងស្តាំ (ដេរ១៦ថ្នេរ) ។

លោក ឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងខេត្តសៀមរាបទទួលការងារអន្ដោសប្រវេសន៍ បានដឹងឲ្យនៅរសៀលថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យបានបញ្ជូនទៅតុលាការរួចហើយកាលពីម៉ោងរសៀលថ្ងៃដដែលនេះ ៕ប៊ុនរិទ្ធី


ចែករំលែក៖