ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល ក្រុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រថយន្តបុករថយន្ដ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅកំណាត់ផ្លូវជាតិ៦ បណ្ដាលឲ្យមនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល និងខូចខាតរថយន្ត២គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Hilux Vigo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E 9226 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ប៊ុង បឿន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិខ្លាកូនពីរ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (មុខរបរបើកបររថយន្ត) របួសធ្ងន់ ។

អ្នករួមដំណើរ ចំនួន១១នាក់: ១-ឈ្មោះ សា រឿន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិវត្តដំណាក់ ខេត្តសៀមរាប (របួសធ្ងន់) ។

២-ឈ្មោះ ឈៀង ម៉េងហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅខេត្តបាត់ដំបង(របួសស្រាល) ។

៣-ឈ្មោះ រៀម សាធា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល) ។

៤-ឈ្មោះ ឈិត ឈា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តខេត្តសៀមរាប (របួសធ្ងន់) ។

៥-ឈ្មោះ ឈិត ឈាន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល) ។

៦-ឈ្មោះ ឈិត យ៉ុង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់) ។

៧-ឈ្មោះ សួន ប៊ុនរឹទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង(របួសស្រាល) ។

៨-ឈ្មោះ ហុិត យោធា ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់) ។

៩-ឈ្មោះ ជៀប សារឿន ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប (របួសធ្ងន់) ។

១០-ឈ្មោះ ឈៀង គង់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង (របួសធ្ងន់) ។

១១-ឈ្មោះ ឈៀង លីយ៉ា ភេទស្រី អាយុ ០៦ឆ្នាំ កូនរបស់ឈ្មោះ ឈៀង គង់ (របួសធ្ងន់) ។

រថយន្តម៉ាកISUZU ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ Y 2569 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ យិន សុង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរទីប្រឹក្សាឯ ឧ បណ្ឌិតងួន ញ៉ិល រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ (របួសធ្ងន់) ។ អ្នករួមដំណើរឈ្មោះ យិន ម៉ាណែត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់) ។ វត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ។ មូលហេតុជាបឋម បង្កដោយអ្នកបើកបររថយន្តISUZU ឈ្មោះ យិន សុង បើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖