ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១៦នាក់ របួស​ជាង​៥០នាក់ ដោយបាក់តង់សម្រាប់ស្នាក់នៅ ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា

ចែករំលែក៖

ភ្លៀង ព្យុះខ្យល់ខ្លាំង បានវាយប្រហារ នៅរដ្ឋ​ Rajasthan ​ប្រទេសឥណ្ឌា ចំពិធីបុណ្យសាសនា បណ្តាលឲ្យបាក់តង់ សម្លាប់មនុស្ស ១៦នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និងកុមារអាយុ ១៥ឆ្នាំម្នាក់ និង​ជាង ៥០នាក់រងរបួស ។

ប្រជាពលរដ្ឋឥណ្ឌា បាននាំគ្នាបោះតង់ រៀបចំពិបុណ្យសាសនាមួយ ស្រាប់តែខ្យល់ព្យុះ បានវាយប្រហារទៅលើ បណ្ដាលឲ្យរលំតង់ និងដាច់ខ្សែភ្លើង ឆក់មនុស្សស្លាប់យ៉ាងតិច១៦នាក់ និងរបួសជាង៥០នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅភាគខាងលិច នៃរដ្ឋ​Rajasthan ប្រទេសឥណ្ឌា។

មន្ត្រីក្នុងតំបន់ បានថ្លែងថា តង់បណ្តោះអាសន្នដែលបាក់រលំនោះ បានកើតឡើង នៅក្នុងអំឡុងពេលមានខ្យល់ព្យុះដ៏សាហាវ បក់បោកមកចំលើព្រះវិហារ Rani Bhatiyani ស្ថិតនៅភូមិ Jasol ស្រុក Barmer មានចម្ងាយប្រហែល៤៥២គីឡូម៉ែត្រ នាភាគខាងលិច នៃទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេស។

មន្ត្រីលើកឡើងថា «តង់មួយកន្លែងបាក់រលំនៅទីនេះ ល្ងាចមិញ អំឡុងពេលខ្យល់ព្យុះ។ យើងត្រូវបានគេប្រាប់ថា មនុស្ស១៤នាក់បានស្លាប់ និងជាង៥០នាក់ទៀតរងរបួស នៅក្នុងសោកនាដកម្មនេះ។ អ្នករងរបួសត្រូវបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតបំផុត នៅក្នុងតំបន់ Balotra និង Jodhpur ។ ក្រោយខ្យល់ព្យុះធូលីវាយប្រហារ ទៅលើតំបន់នេះ ស្រាប់តែភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងតែម្តង។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានផ្សាយថា ក្រោយពេលកើតមានខ្យល់ព្យុះនេះរួចមក ធ្វើឲ្យខ្សែភ្លើងដាច់រាយប៉ាយពេញដី បណ្ដាលឲ្យមនុស្សជាច្រើននាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈកំពុងប្រមូលផ្តុំគ្ នាប្រារព្ធពិធីបុណ្យសាសនា៕


ចែករំលែក៖