តៃវ៉ាន់់គឺជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងអាមេរិក-ចិន តាំងពីដើមមក ដោយអាមេរិក បានប្រើប្រាស់កោះតៃវ៉ាន់់ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ។ អាមេរិកតែងតែលក់អាវុធឲ្យកោះតៃវ៉ាន់ ដើម្បីប្រឆាំងនឹងចិនដីគោក ។ ប៉ុន្តែពេលនេះ ចិនបាន បញ្ចេញសកម្មភាព ដែលជាសារព្រមានដល់អាមេរិក និងកោះតៃវ៉ាន់ តាមរយបញ្ជូនសព្វាវុធទំនើបៗ ទៅកាន់តំបន់សមុទ្រជាប់កោះតៃវ៉ាន់់ ដើម្បីព្រមានអាមេរិក ។
ក្រុមនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានឆ្លងកាត់ព្រំដែនសមុទ្រកាត់ផ្តាច់ រវាងកោះតៃវ៉ាន់ និងចិនដីគោក ។ សកម្មភាពខាងលើរបស់ចិន គឺជាការព្រមានដល់កោះតៃវ៉ាន់ និងអាមេរិក ដែលបង្កើនកម្លាំងទាហាននៅទីនោះ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នាវាចម្បាំង ៥គ្រឿង ការពារនាវាផ្ទុកយន្តហោះ Liaoning ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ ឆ្ពោះទៅកាន់កំពង់ផែ Qingdao នៅភាគខាងកើត នៃប្រទេសចិន ។
កាលពីដើមខែកន្លងមក ក្រុមនាវាផ្ទុកយន្តហោះរបស់ចិន ក៏បានឆ្លងកាត់ដែនសមុទ្រ Miyako របស់ជប៉ុន មុនពេលចូលទៅកាន់តំបន់សមុទ្រ Guam និងហ្វីលីពីន ។ ជាមួយគ្នានេះដែរ ក្រុមនាវាផ្ទុកយន្តហោះចិន បាននាវាចរឆ្លងកាត់សមុទ្រចិនខាងត្បូងថែមទៀតផង ។
បច្ចុប្បន្ន ចិនកំពុងតែដំណើរការនូវនាវាផ្ទុកយន្តហោះតែមួយគត់ ។ ចំណែកមួយគ្រឿងទៀត កំពុងស្ថិតនៅក្នុងការសាកល្បង ។ នាវផ្ទុកយន្តហោះ Liaoning មានចំណុះ៥០ពាន់តោន ដោយអាចផ្ទុកយន្តហោះបានចំនួន៣០គ្រឿង ហើយយន្តហោះចម្បាំងប្រភេទ J-15 របស់ចិន ក៏ជាយន្តហោះចម្បាំងដ៏សំខាន់បំផុតនៅលើនាវាផ្ទុកយន្តហោះទាំងនោះផងដែរ ។ នាវាផ្ទុកយន្តហោះខាងលើនេះ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ធ្វើសង្គ្រាម ។
តាំងពីដើមរៀងមក រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា កោះតៃវ៉ាន់់គឺជាផ្នែកមួយ នៃប្រទេសចិនដីគោក ដោយមិនអាចកាត់ផ្តាច់បានឡើយ ។ ទោះជាអាមេរិកខិតខំជួយដល់រដ្ឋការកោះតៃវ៉ាន់់ ដើម្បីទទួលឯករាជ្យយ៉ាងណាក្តី ។ រដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែព្រមានថា ប្រសិនតៃវ៉ាន់់ប្រកាសឯករាជ្យនោះ គឺជាថ្ងៃបញ្ចប់នូវរដ្ឋអំណាចរបស់កោះនេះ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិន បានព្រមានដល់អាមេរិក ត្រូវតែគោរពចិនតែមួយ ដូចអ្វីដែលបានព្រមព្រៀង នាពេលកន្លងមក ។
នៅពេលដែលចិនកាន់តែរីកចម្រើននៅក្នុងវិស័យយោធា និងទំនាក់ទំនង ការទូត ដោយប្រទេសជាច្រើនជុំវិញពិភព លោក រួមទាំងសម្ពន្ធមិត្តអាមេរិកផងបានងាកទៅប្រទេសចិន បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក ។ តាំងពីដើមមកអាមេរិក បានប្រើប្រាស់ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីដាក់ទីតាំងទាហានសម្រាប់ទប់ទល់ជា មួយចិន ។ ក្នុងពេលនេះកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងតែត្រូវរ៉ូវគ្នា ។ ចំណុច ទាំងនោះហើយអាចធ្វើឲ្យអាមេរិកត្រូវដកទាហានចេញពីកូរ៉េខាងត្បូង ដោយគ្មានហេតុផលអ្វីត្រូវដាក់កម្លាំងទាហានឈរ ជើងនៅទីនោះទៀតឡើយ ។
ទាំងនោះហើយទើបអាមេរិក ងាកមក ជួយដល់កោះតៃវ៉ាន់់ ដោយតៃវ៉ាន់់គឺជា សត្រូវរបស់ចិនតែងតែរក្សាគោលបំណងប្រកាសឯករាជ្យ ចង់ផ្តាច់ខ្លួនចេញពីចិន ដីគោក ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បាន ព្រមានជាច្រើនលើកច្រើនសា ថាបើតៃ វ៉ាន់ប្រកាសឯករាជ្យនោះ នឹងទទួលរងការ វាយប្រហារជាមិនខាន ។
បច្ចុប្បន្នតៃវ៉ាន់់បង្កើនការទិញសព្វាវុធទំនើបៗពីអាមេរិកដើម្បីទប់ទល់ការវាយប្រហាររបស់ចិន ។ ការផ្គត់ផ្គង់អាវុធរបស់អាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង ព្រោះសកម្មភាពនោះបំពាននៅនឹងច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។
ពាក់ព័ន្ធនឹងការទិញអាវុធពីអាមេរិក កន្លងមក អាមេរិកបានលក់ មីស៊ីលប្រឆាំងរថក្រោះរហូតដល់៤៦០ដើមប្រភេទ TOW-2B ឲ្យទៅកោះតៃវ៉ាន់់មិនតែប៉ុណ្ណោះតំណាងរាស្ត្រអាមេរិក មកពីគណបក្ស សាធារណរដ្ឋបានអំពាវនាវឲ្យលក់យន្តហោះចម្បាំង ប្រភេទF-35 ឲ្យកោះតៃវ៉ាន់់ ទៀតផង ។ ជាមួយគ្នានេះអាមេរិក បាន វាយតម្លៃពីតម្រូវការ អាវុធរបស់កោះតៃវ៉ាន់់ហើយនឹងបន្តលក់ទៅកោះនេះតាមច្បាប់នៃទំនាក់ទំនងប្រទេសទាំងពីរ ។
សកម្មភាពខាងលើកើតឡើងក្រោយ ពេលដែល ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាមេរិក បានប្រកាសថា ការបង្រួបបង្រួម តៃវ៉ាន់់ គឺមិនអាចគេចផុតបានឡើយ ហើយទីក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីបង្រួប បង្រួម ។ ជាមួយគ្នានេះទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងដាច់អហង្ការ រាល់កិច្ចព្រម ព្រៀងលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់់ ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការដែលអាមេរិក លក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺដើម្បីការ ពារកោះនេះ និងរក្សាសន្តិភាពស្ថិរភាព នៅលើកោះតៃវ៉ាន់់ ស្របតាមបំណងរបស់រដ្ឋាភិបាលទីក្រុងតៃបិ ។
ប្រធានាធិបតី កោះតៃវ៉ាន់់ លោកស្រី សៃ អ៊ីងវេង (Tsaï Ing-weng) បានអំពាវ នាវឲ្យសហគមន៍អន្តរជាតិ ទប់ស្កាត់មហិច្ឆតាឥតព្រំដែនរបស់ប្រទេសចិន ដោយរួបរួមកម្លាំងជាមួយគ្នានៅក្នុង ការការពារសិទ្ធិសេរីភាព ។ ប្រធានាធិប តីកោះតៃវ៉ាន់់ ថែមទាំងចាត់ទុកមហា យក្ខចិន ជិតខាងប្រទេសខ្លួននេះ ជាការ គំរាមកំហែងមួយជាអន្តរជាតិ ដល់លទ្ធិ ប្រជាធិបតេយ្យ៕