ទាហានរដ្ឋាភិបាលហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ឌូទើទេ បានចាត់វិធានការតឹងតែងបំផុត ចំពោះក្រុមជ្រុលនិយមនៅក្នុងប្រទេសនេះដែលតែងតែប្រឆាំង និងរដ្ឋាភិបាល ។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យទាហានហ្វីលីពីន បានប្រកាសថា ក្រុមឧទ្ទាម កងទ័ពប្រជាជនថ្មី (NPA)ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចមួយកើតឡើងនៅទីក្រុង Lupi ខេត្ត Camarines Sur របស់ប្រទេសហ្វីលីពីន ។
ការប្រយុទ្ធគ្នាកើតឡើងប្រហែល៣០នាក់នាទី នៅក្នុងភូមិ San Vicente វេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១ ខែកក្កដា បន្ទាប់ពីកងទ័ពរដ្ឋាភិបាលទទួលបានព័ត៌មានពីអ្នកភូមិរាយការណ៍ថា មានក្រុមឧទ្ទាម NPA ប្រហែល១៥នាក់ វត្តមាននៅក្នុងភូមិមួយនេះ ។
មេបញ្ជាការហ្វីលីពីន Ricky Aguilar បានថ្លែងថា ខាងកងកម្លាំងរដ្ឋាភិបាលមិនមានរងរបួសឡើយ ក្នុងការប៉ះទង្គិចនេះ ។ ក្រុមឧទ្ទាមរត់ភៀសខ្លួនអស់ ក្រោយប៉ះទង្គិច ។ កងទ័ពរដ្ឋាភិបាល យកបានកាំភ្លើង M16 ប្រាំមួយដើម និងកាំភ្លើង M653 មួយដើម, គ្រាប់បែក និងឯកសារមួយចំនួន ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម NPA បានកកើត និងវាយប្រហារប្រឆាំងរដ្ឋាភិបាលហ្វីលីពីន តាំងពីឆ្នាំ១៩៦៩មកម្ល៉េះ ។ គោលដៅវាយប្រហាររបស់ក្រុមឆ្វេងនិយមនេះ គឺធ្វើឡើងសំដៅកងកម្លាំងសន្តិសុខហ្វីលីពីន, មន្ត្រីរដ្ឋាភិបាល, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងពាណិជ្ជកម្មដែលបដិសេធមិនបង់ប្រាក់ជូនពួកគេ ឬដែលហៅថា ពន្ធបដិវត្តន៍នោះ ។
ទ័ពព្រៃ NPA ជាក្រុមឧទ្ទាមដែលឈ្មោះយូរលង់បំផុតនៅតំបន់អាស៊ី ។ ក្រុមនេះផ្តោតការវាយប្រហាររបស់ខ្លួននៅតាមទីជនបទ និងការប៉ះទង្គិចទ្រង់ទ្រាយតូចៗជាមួយកងកម្លាំងយោធាផងដែរ ៕