ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក ទឹម សាវុធ ប្រើហិង្សា វាយ ទាត់ ធាក់ បោកក្បាល សង្សារ ជាស្រីស្អាត សខ្ចី តារា Facebook like លក់ឡេ អាចគេចមិនផុតពីគុកទេ បើប្រព្រឹត្តដល់ទៅ ១៣០ ដង ឯណោះ

ចែករំលែក៖

ភ្នំពេញ៖ កាលពីម្សិលមិញ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នគរបាលស្នងការរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជួយអន្តរាគមន៍ជនរងគ្រោះ គឺតារា Facebook like លក់ឡេ ឈ្មោះ ថៃ ស្រីនាង ទទួលពាក្យបណ្តឹងនាងដល់គ្រែគេង ខណៈជនរងគ្រោះគ្មានកម្លាំងមិនអាចធ្វើដំណើរបាន ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនបង្កជាជនដ៏ជំនាញខាងប្រើហិង្សារហូតដល់ ១៣០ដង មកលើសង្សារ ត្រូវបានគេស្គាល់អត្តសញ្ញាណថា៖ ឈ្មោះ ទឹម សាវុធ មានតួនាទីជា អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ រាជធានីភ្នំពេញ ហើយអ្នកស្គាល់ប្រវត្តិ រួមការងារបានធ្លោយថា ទឹម សាវុធ កំពូលមនុស្សខូច ល្បិច ជំនាញ ញ៉ែ ធ្វើបាបស្រី១០០ជំពូក ។ ទោះខ្លួនមានប្រពន្ធក៏ដោយ ទាំងស្រាមិនទាន់ចូលខ្លួន និងស្រាចូលខ្លួន ភ្នែកជំនាញខាងចរិកខ្វះសីលធម៍ អោយភ្នែកស្រីៗ មិនថាប្រពន្ធអ្នកណា សង្សារអ្នកណា គឺគាត់មុខក្រាស់ហក់ទៅទាំងគ្មានកេរ្តិ៍ខ្មាស់ បង្កើតជាជម្លោះញឹកញាប់ ក្នុងនោះសូម្បីតែខ្លួនជាកូនប្រសារចៅហ្វាយខេត្តស្របច្បាប់ក៏ដោយ ដោយសារតែ ងប់ងល់និងស្រី ធ្វើបាបភរិយាគួរអោយសង្គមស្អប់ខ្ពើមបំផុត ។ ជននេះនៅតែមានមុខមាត់ មានលុយហុឺហា សុីចាយ ស្រីញី មួយកំផ្លុះ ដោយសារអំណាចលុយ បានមកពីអំពើពុករលួយក្នុងនាមខ្លួន កាន់តំណែង ជានាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប កន្លងទៅ។

បើតាមដំណឹងពិស្តារស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុង Facbeook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ជាច្រើននៅលើបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វើការស្រាវជ្រាវ​ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឲ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់​។ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់»។
គេមានជំនឿថា៖ អាចនឹងដល់ថ្ងៃអន្សារ នៃបុគ្គលឈ្មោះ ទឹម សាវុធ មានតួនាទីជា អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ រាជធានីភ្នំពេញ នេះប្រឈមនិងការទទួលខុសត្រូវតាមផ្លូវច្បាប់(គុក) បន្ទាប់ពីគាត់ប្រើហិង្សាលើសង្សារ នាង (ថៃ ស្រីនាង) រហូតដល់ ១៣០ ដង នេះមិនគិតពីនារីដទៃទៀតចូលខ្លួនមកប្តឹងផង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖