ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បក្ខពួកចោរប្លន់ម្នាក់ទៀត ខណៈព្យាយាមគេចខ្លួន៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាបក្ខពួកក្រុមចោរប្លន់ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈជនសង្ស័យ ឈប់ម៉ូតូដែលខ្លួនខ្ចីពីអ្នកផ្ទះមកទិញមីឆា ដែលជាបក្ខពួកភ្ជង់ យកម៉ូតូរបស់គាត់ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩​ ហើយត្រូវបានជនរងគ្រោះឃាត់បានម្នាក់កន្លងមកដែរ ។

ជនសង្ស័យឈ្មោះ អេង រ៉ានុត អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ បុរីធូលនមានទីលំនៅ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ ហើយពេលដែលឃាត់ខ្លួននេះ ជនសង្ស័យបាន បោះ ក្រាមសថ្លាចំនួន ១កញ្ចប់ធំល្មម ត្រូវបានមេភូមិរើសប្រគល់អោយសមត្ថកិច្ច និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ិតពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HI-8809 ។

គួរបញ្ជាក់ផងដែរថា វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចបុរី ធូលន ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ មានករណីប្រើដាវ ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ម៉ៅ ងួន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរី ធូលន ខណៈ ងើបពីដក ចេញមកខាងក្រៅដើម្បីបត់ជើង តូច នៅម៉ោងកើតហេតុខាងលើ រួចក៏ដើរ ចូល ផ្ទះវិញក៏ស្រាប់តែមុខជនសង្ស័យ២នាក់ជិះម៉ូតូចូលមក យកដាវមកគំរាមភ្ជង់ យកម៉ូតូជនរងគ្រោះម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HH.8559 ដែលជនសង្ស័យឈ្មោះ អេង រ៉ានុត ជាអ្នកជិះម៉ូតូជនរងគ្រោះចេញទៅ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ សុវណ្ណ រតនា ហៅអាតាក់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីធូលន ជាអ្នកកាន់ដាភ្ជង់ជនរងគ្រោះ ជិះម៉ូតូចេញទៅតាមក្រោយ (ជនសង្ស័យឈ្មោះ សុវណ្ណ រតនា ឃាត់ខ្លួនបានកាលពីថ្ងៃទី៣ កក្កដា វេលាម៉ោង៦ ល្ងាច កន្លងមក) ។
លុះវេលាម៉ោង៣ និង២០នាទីថ្ងៃទី៨ ខែកក្កដា​នេះជនរងគ្រោះក៏តាមរកឃើញជនសង្ស័យម្នាក់ទៀតដែលកំពុងឈប់ទិញមីឆាទើបឃាត់ប្រគល់អោយសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ អេង រ៉ានុត ដែលទើប និងឃាត់បាន ត្រូវប្រគល់អោយផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងបញ្ចូនឡើងតុលាការ ៕ សុខាសែនជ័យ

 


ចែករំលែក៖