ភ្នំពេញ៖ បុរសមួយក្រុមមានគ្នាជិត៩នាក់ បាននាំគ្នាទឡអង្គុយផឹកសុី នៅក្នុងភោជីដ្ឋាន5555 លុះពេលស្រវឹងស្រា ក៏បែកឈ្លោះប្រកែកគ្នារហូតយកដបស្រាបៀរវាយមិត្តភក្តិខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ដាច់សរសៃដៃ ហូរឈាមពេញក្នុងហាងបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៥៤ នៅចំណុចភោជនីយដ្ឋាន 5555ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីបុគ្គលិកហាង5555 សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនបង្កត្រូវជាមិត្តភក្តិគ្នាហើយពួកគាត់បាននាំគ្នាមកផឹកសុីនៅក្នុងភោជនីយដ្ឋាន5555 តាំងពីម៉ោងជាង៧យប់ រហូតដល់ម៉ោងកើតហេតុជនរងគ្រោះក៏ស្រវឹងស្រាហើយខាងជនបង្កក៏ស្រវឹងស្រាបានទាក់ពាក្យសំដីគ្នារហូតដល់ខាងជនបង្កហ៊ានលើកដៃយកដបស្រាបៀរយកទៅវៃក្បាលមិត្តភក្តិខ្លួនឯងបណ្តាលឲ្យរងរបួសនិងមុតដៃស្ទើតែដាច់សសៃដៃហូរឈាមពេញតែតុនិងខ្ទេចខូចខាតសម្ភារះក្នុងហាងបណ្តាលឲ្យរាយប៉ាយផ្អើលភ្ញៀវរត់ខ្លះមិនទាន់គិតលុយស្ទើតែទាំងអស់ភ្លាមៗនោះដែរក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកហុងហាក់បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលបាត់ហើយជនរងគ្រោះមិនបានដាក់ពាក្យនោះទេសុខចិត្តព្យាបាលរួចក៏ត្រឡប់ទៅផ្ទះដោយខ្លួនវិញពីព្រោះនឹកឃើញថាជាមិត្តភក្តិនឹងគ្នារាបអានគ្នាយូមកហើយ ។
ក្រោយពេលកើតហេតុខាងលើនេះខាងម្ចាស់ហាងទាមទារសំណងការខូចខាតចំនួន500$ប៉ុន្តែខាងជនបង្កមានតែ110$តែប៉ុណ្ណោះហើយម្ចាស់ព្រមយករួចបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ធឿនព្រែកជ័យ