ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសួរសុខទុក្ខនោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាចំនួន ៤លានរៀល ទឹកសុទ្ធ 0៤ កេស ទឹកដោះគោបឺត 0៣កេស ទឹកផ្លែឈើ 0១កេស និង ផ្លែឈើស្រស់ 0១កន្ត្រក ជូនដល់អ្នកជំងឺ ជាអំណោយសួរសុខទុក្ខនិងជាការចែករំលែកសម្រាលបន្ទុកក្នុងការ ព្យាបាលជំងឺ ព្រមទាំងបានសំណេះសំណាលផ្តាំផ្ញើសូមថែរក្សាសុខភាពឲ្យបានហ្មត់ចត់ និងជួបជាមួយគ្រូពេទ្យឲ្យបាន ទៀងទាត់ផងដែរ។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់មន្ត្រីក្រោមឱវាទ ទាំងការងារប្រចាំថ្ងៃ ហូបចុក ស្នាក់នៅ និងស្ថានភាពរស់នៅរបស់ក្រុមគ្រួសារកងកម្លាំង អនុវត្តតាមការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ដោយ ៖ សុខ ខេមរា