ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លាប់ ២នាក់ទៀត របួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូពីរគ្រឿង នៅស្រុកតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុក ម៉ូតូពីរគ្រឿងក្នុងដំណើរច្រាសទិសដៅ គ្នាបណ្តាលឲ្យបុរស២នាក់ស្លាប់ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់ពេទ្យបង្អែកស្រុកជើងព្រៃ និង របួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦.២០នាទី ថ្ងៃពុធ ៨រោចខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩ តាមផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រ ៩៤/៩៥ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូទី១ ម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ ១BG ៨៥៦៩ ( ០១២) ទិសដៅពីត្បូងទៅជើងដោយឈ្មោះអ៊ុក នុល ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកុមារ ឃុំសំពោងជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរ កសិករ របួសស្រាល ពាក់មួក សុវត្ថិភាព ។ អ្នកដំណើរឈ្មោះ សេង ឃាង ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរកសិករ ពាក់មួកសុវត្ថិភាពរបួស ស្រាល ។

ម៉ូតូទី២ ហុងដា ១២៥ ពណ៌ខ្មៅ លេខភ្នំពេញ ១GA .១៩៧២ (០១៦) បើកបរដោយឈ្មោះ ជន ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទិសដៅត្បូងជើង មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព របួសធ្ងន់ ។ អ្នករួមដំណើរ ឈ្មោះជា ហាន ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរកម្មករសំណង់ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ ។ ៣. រថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ ៣A២២៦៨ ទិសដៅពីជើងមកត្បូង (ដឹកសត្វម៉ាន់) បានរ៉េចង្កូតទៅបុកម៉ូតូនៅគន្លងខាងធ្វេង រួចរ៉េចង្កូត មកខាងស្តាំវិញ បណ្តាលឲ្យក្រលាប់ផ្អៀង ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅពេទ្យបង្អែកស្រុកជើងព្រៃ និងចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនវុត្ថតាងរថយន្តមួយ និងម៉ូតូ០២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានបារាយណ៍និងបន្ដបើកការស៊ីបអង្គេតរកម្ចាស់រថយន្ដ ឲ្យចូលខ្លួន មកដោះស្រាយតាមច្បាប់ ។ មូលហេតុង្កពីអ្នកបើកបររថយន្តបើកបរស្ថិតក្នុងស្ថានភាពងងុយដេក ៕ ប៊ុនរិទ្ធី


ចែករំលែក៖