ព័ត៌មានទាន់ហេតុការណ៍៖

«ដូណាល់ត្រាំ ទីពីរ» មានទស្សននយោបាយប្លែកៗ និងធ្វើឲ្យពិភពលោក​កាន់តែច្របូកច្របល់

ចែករំលែក៖

ពិភពលោកមាន ដូណាល់​ ត្រាំ អាមេរិក តែមួយប៉ុណ្ណោះ ធ្វើឲ្យច្របូកច្របល់​នយោបាយ កែប្រែ បែកបាក់សមគ្គី​បង្កឲ្យមាន វិវាទជាច្រើន កើតឡើង ។ នៅពេលនេះដែរ មានលោក Boris Johnson ត្រូវបានគេផ្តល់រហ្សនាមថា «ដូណាល់ត្រាំ អង់គ្លេស» មួយរូបទៀត ដោយមានទស្សននយោបាយ ដឹកនាំ ប្លែកៗ មិនខុសអ្វីពីលោកត្រាំ នោះឡើយ​ ។

គ្រាន់តែចូលកាន់តំណែងនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសភ្លាម ក៏បានដកតំណែងរដ្ឋមន្ត្រីជាច្រើនរូប ដើម្បីផ្លាស់ប្តូរ​ដាក់មនុស្សរបស់ខ្លួនវិញ​ ។ ក្រៅពីនេះ មន្ត្រីជាច្រើនរូបផ្សេងទៀត ក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ​ ដោយមិនអាចចុះសម្រុង ជាមួយ​«ដូណាល់ ត្រាំ អង់គ្លេស» ។

ជាមួយគ្នានេះ ដូណាល់ ត្រាំ ទាំងពីរ កំពុងតែបង្វែគោលដៅ​ឆ្ពោះមកកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន​ ។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យចិនជួបនៅផលលំបាកកាន់តែខ្លាំង ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា មិនរាថយចំពោះផលប្រយោជន៍ជាតិនោះឡើយ ហើយបណ្តាប្រទេសលោកខាងលិច ត្រូវតែគោរព​ ច្បាប់ចិនតែមួយ​ ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ក៏ដូចជាកោះហុងកុងជាដើម​ ។

កន្លងមកថ្មីៗ តំណាងក្រសួងការពារជាតិចិន បានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ ស្ថានភាពនៅកុងហុងកុងថា ​ចិននឹងធ្វើទៅតាមច្បាប់​​ ដោយក្នុងនោះ អាចនឹងបញ្ជូនកម្លាំងទាហានទៅបំពេញភារកិច្ចទប់ស្កាត់បាតុកម្ម បើរដ្ឋាភិបាលកោះហុងកុង ស្នើនោះ ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសនៅថ្ងៃ ទី​២៤ ខែកក្កដា ថា ការបំផ្លាញការិយាល័យតំណាងរដ្ឋាភិបាលទីក្រុងប៉េកាំងនៅកោះហុងកុង គឺ​ជា ទោសយ៉ាងធំ ពាក់ព័ន្ធ និងច្បាប់ ប្រទេសមួយរបបដឹកនាំពីរ ។ ទីក្រុងប៉េកាំងចាត់ទុកថា ក្រុមដែលវាយប្រហារទៅលើ ការិយាល័យ តំណាង​ កាលពីថ្ងៃទី​២១ ខែកក្កដា​ ​គឺជាក្រុមជ្រុលឧទ្ទាមជ្រុលនិយម ។

ក្រុមបាតុកម្ម បាន និងកំពុងតែបង្កឲ្យមានភាពចលាចល ​ក៏ដូចជា​ បំផ្លាញរបបដឹកនាំ ប្រទេសមួយ របបដឹកនាំពីរ ។ ការបំផ្លាញនោះគឺមិនអាចទទួលយកបានឡើយ ហើយចិននឹងមានវិធានការទប់ស្កាត់ ។

តាមមាត្រាទី​១៤នៃច្បាប់​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាលហុងកុងមានសិទ្ធស្នើជំនួយពីកម្លាំងទាហានបដិវត្សន៍ ប្រជាជនចិន​មកឈរជើងនៅលើកោះហុងកុងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ពេលមានភាពចលាចល ។ ក្រោយបំពេញការងាររួច កម្លាំងទាហាននឹងចាកចេញពីកោះហុងកុង ។

កាលពីថ្ងៃទី​២១ខែកក្កដា ក្រុមបាតុករហុងកុងបាន វាយបំផ្លាញ​ការិយាល័យតំណាង​រដ្ឋាភិបាលទីក្រុប៉េកាំង ។ កម្លាំងប៉ូលិសបានប្រើប្រាស់ គ្រាប់កៅស៊ូ និង​ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីវាយប្រហារ បំបែកហ្វូងបាតុករ ប្រឆាំង និងច្បាប់ ធ្វើបត្យាប័ន ។

នៅពេលនេះដែរ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿង ឱ្យទៅធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់សាជាថ្មី បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីលទ្ធភាពនៃការធ្វើសង្រ្គាម ក្នុងករណីទីក្រុងតៃប៉ិ ប្រកាសឯករាជ្យ ។

យោធាអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ទៀតថា នាវាចម្បាំង USS Antietam បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ ។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងដូច្នេះថា៖ «នាវាចម្បាំងអាមេរិក បានធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសេរីភាព និងការបើកចំហរ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក…ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តហោះហើរ និងនាវាចរ ទៅកាន់គ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត» ។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែល នាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បើទោះជាការធ្វើបែបនេះតែងតែ ធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ ។ ជាក់ស្ដែង នៅថ្ងៃពុធសប្ដាហ៍នេះ ចិនបានព្រមានជាថ្មីថា ខ្លួននឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិក ហ៊ានប្រកាស ឯករាជ្យ ឬកម្លាំងខាងក្រៅណាមួយ ដូចជាសហរដ្ឋអាមេរិក ចង់បំបែកតៃវ៉ាន់ ចេញពីចិនដីគោក ។

នៅក្នុងសៀវភៅស ការពារជាតិ ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ថាកំពុងតែធ្វើឲ្យ អស្ថេរភាព​ពិភពលោកទាំងមូល តាមរយៈការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ក៏ដូចជាលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ស្ថានភាពពាក់ព័ន្ធ និងកោះតៃវ៉ាន កាន់តែអាក្រក់ទៅ​ ។ ក្រុមអ្នកគាំទ្រកោះតៃវ៉ាន ឯករាជ្យ​គឺជាការគំរាមកំហែង ដល់សន្តិសុខ ​ស្ថេរភាព និងសន្តិភាព​ ដល់តំបន់ និងពិភពលោកទាំងមូល​ ។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេរិកនាពេលថ្មីៗនេះ បានអនុម័ត លក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ រហូតដល់ទៅ​ជាង​២,២ពាន់លានដុល្លារ ។ សកម្មភាពទាំងនោះជាការបំពានច្បាប់ចិត តែមួយដែលអាមេរិក បានព្រមព្រៀង ។ កោះតៃវ៉ាន គ្រាន់តែជាខេត្តស្វ័យភាពមួយរបស់ចិនតែប៉ុណ្ណោះ ។

នៅក្នុងសន្និសីទកាសែតប្រកាសពីសៀវភៅការពារជាតិ តំណាងក្រសួងការពារជាតិចិន​បានប្រកាសថា ចិនមិនសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធា អាវុធ ទៅលើតៃវ៉ាននោះឡើយ​ ។ ប្រសិនបើតៃវ៉ាន ប្រកាសឯករាជ្យនោះ ចិននឹងវាយប្រហារទៅលើកោះនេះជាមិនខាន ។

សៀវភៅការពារជាតិចិន មានចំណងជើងថា​«ការពារជាតិក្នុងសករាជថ្មី»ត្រូវបានប្រកាសជាផ្លូវការដោយការិយាល័យព័ត៌មានជាតិ ។ សារព័ត៌មានចិនបានផ្សាយថា សៀវភៅការពារជាតិចិន និងជួយដល់សហគមន៍អន្តរជាតិ​យល់កាន់តែច្បាស់ពី សកម្មភាពការពារជាតិរបស់ចិន​៕

 


ចែករំលែក៖