ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះជាមួយម៉ូតូសណ្តោងងរុឺម៉ក ក្រឡាប់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជន​ជាតិ​ចិនបើករថយន្ត​ប៉ះជាមួយម៉ូតូសណ្តោងរុឺម៉កក្រឡាប់​ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ រងរបួស​បែក​ក្បាល​​ ។

ហេតុការណ៍នេះ បានកើត​ឡើង​ នៅម៉ោង​១០ និង​៥០នាទី​យប់​ ចំណុច​ស្តុប​ទូត​ចិន​ ផ្លូវលេខ​១៧៣​កែងនឹង​ផ្លូវ​ម៉ៅសេងទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

ប្រភពព័ត៌មាន​នៅន្លែង​កើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ បាន​បើក​ម៉ូតូសណ្តោងរុឺម៉កធ្វើដំណើរតាម​ផ្លូវ​ ម៉ៅសេងទុង​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ខណៈមកដល់​ចំណុច​កើតហេតុ​ ដែល​ជាផ្លូវ​បំបែកជាបួន​ ព្រមទាំង​មាន​ភ្លើង​ស្តុប​ផងនោះ​ ស្រាប់​តែមាន​បុរស​ជា​ជន​ជាតិចិន​ម្នាក់​ បាន​បើក​រថយន្ត​ម៉ាក​ ហ៊ីយ៉ានដាយ​ ពណ៌​ស​ អត់ស្លាកលេខ​ បើក​តាមផ្លូវ​លេខ១៧៣​ ក្នុងទិសដៅ​ពី​កើតទៅលិច បានជ្រុលប៉ះ​ម៉ូតូសណ្តោងងរុឺម៉ក​ បណ្តាលឲ្យ​ក្រឡាប់​ ចំណែក​អ្នក​បើក​រងរងរបួស​បែកក្បាល​ហូរឈាម​ ត្រូវ​បានប្រជាពលរដ្ឋដឹក​តាមម៉ូតូ​កង់បី​យកទៅ​ព្យាបាលរបួសនៅ​មន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ​ ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​តំណាង​ភាគី​ទាំង​សងខាង​សម្រប​សម្រួលគ្នា​ ដោយ​ខាង​រថយន្ត​ បាន​សង​សំណង​ទៅ​ខាងម៉ូតូសណ្តោងរុឺម៉ក​ចំនួន​៣៥០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ ៕ ជ្រោយពេជ្រ


ចែករំលែក៖