ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ូប មិនធ្វើតាម លោកត្រាំ ព្រមានដោះលែងភេរវកករ ឲ្យចូលទៅអឺរ៉ូប​

ចែករំលែក៖

ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងដឹកនាំអាមេរិកមក ធ្វើឲ្យប្រទេសក្នុងតំបន់អឺរ៉ុបខកចិត្តយ៉ាងខ្លាំង ដោយលោកត្រាំ មិនយោគយល់ដល់ប្រទេសជាមិត្ត រាប់សិបឆ្នាំកន្លងមក ។ លោកត្រាំបានដំឡើងពន្ធដាក់ប្រទេសអឺរ៉ុប មិនតែប៉ុណ្ណោះ បានដាក់គំនាបអឺរ៉ូប ឲ្យធ្វើនូវរឿងរ៉ាវ ដែលអឺរ៉ូប មិនចង់ធ្វើ ក្នុងនោះមានការដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ ជាដើម ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានព្រមានថា នឹងដោះលែង​ ក្រុមភេរវកម្ម​ IS ​​២៥០០នាក់ ដែលអាមេរិកកំពុងតែឃុំខ្លួននៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ឲ្យចូលទៅតំបន់អឺរ៉ុប ប្រសិនបើ ប្រទេស ក្នុងតំបន់នេះមិនព្រមទទួល​អ្នកទោសភេរវកម្មទាំងនោះទៅឃុំនៅប្រទេសរបស់ខ្លួនទេនោះ។

ប្រធានាធិបតីដូណាល់ ត្រាំ​បាន បញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា « អស់លោកបានដឹងហើយថា​​ យើងបានយកឈ្នះទៅលើក្រុមភេរវកម្ម IS ​ ហើយយើងបានចាប់ខ្លួន​ខ្មាន់កាំភ្លើងភេរវកម្ម​១០០ភាគរយ បើទោះបីមាននៅសល់តិចតួចក្តី ។​ បច្ចុប្បន្នយើងកំពុងតែឃុំខ្លួនខ្មាន់កាំភ្លើងភេរវកម្ម​ជាង​១ម៉ឺននាក់ ។​យើងចង់ឲ្យអឺរ៉ុប​ទទួលអ្នកទោសភេរវកម្ម ២៥០០នាក់​ដែលមានសញ្ជាតិអឺរ៉ុប យកទៅឃុំខ្លួននៅក្នុងប្រទេសរបស់រឿងៗខ្លួន​» ។

នេះមិនមែនជាលើកទីមួយឡើយដែល លោកត្រាំស្នើឲ្យបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុប ទទួលនៅខ្មាន់កាំភ្លើង មានសញ្ជាតិ អឺរ៉ុប​ដែលកំពុងតែឃុំខ្លួន ក្នុងប្រទេសស៊ីរី​ និងអ៊ីរ៉ាក់​។ កាលពី ខែកុម្ភៈកន្លងមក លោកត្រាំ ក៏បានព្រមាន បញ្ជូនខ្មាន់កាំភ្លើង​៨០០នាក់ ទៅឲ្យអឺរ៉ុបផងដែរ ។

បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបានព្រមានដោះលែងខ្មាន់កាំភ្លើង សញ្ជាតិអឺរ៉ុប​ បើប្រទេសអឺរ៉ុប មិនទទួលយកនោះទេ​។

ការចាប់ឃុំខ្លួនក្រុមភេរវកម្ម ប្រមាណជាង​១ម៉ឺន​នាក់បានធ្វើឲ្យ អាមេរិក ត្រូវចំណាយប្រាក់ជាច្រើន ដើម្បីចិញ្ជឹមអ្នកទោសភេរវកម្ម ទាំងនោះ ។ ដូច្នេះហើយអាមេរិក ចង់ចែករំលែក អ្នកទេស ដោយអ្នកទោសមានសញ្ជាតិប្រទេសណា យកទៅដាក់គុកនៅក្នុងប្រទេសនោះទៅ ៕


ចែករំលែក៖