ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតស្រីម្នាក់បាននិយាយពីបទពិសោធន៏ នៃការតស៊ូទទួលជ័យជំនះ ក្នុងការសិក្សា ចំពោះរូបគាត់ជានារី មានទម្លាប់តែងខ្លួនបែបជាបុរស

ចែករំលែក៖

ភ្នំពេញ៖ និស្សិតស្រីម្នាក់ឈ្មោះ សយ និមិត្ត ជាទម្លាប់គាត់ចូលចិត្តតែងខ្លួនបែបជាមនុស្សប្រុស(Tomboy)វ័យ២៩ឆ្នាំ បានបញ្ចប់ការសិក្សាដល់ថ្នាក់បរិញ្ញបត្រឱសថការី ឆ្នាំ២០១៥ នៃសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល(សាលាក្រហម) និងបន្តប្រឹងឈានដល់បានបញ្ចប់ថ្នាក់ (master management) ផងដែរ។ ជាពិសេស និស្សិតរូបនេះក្នុងវ័យសិក្សានៅថ្នាក់វិទ្យាល័យ តែងទទួលបានពិន្ទុល្អច្រើនមុខវិជ្ជា រហូតទទួលជ័យលាភីជាសិស្សឆ្នើម បានចំណាត់ថ្នាក់លេខ១ តាំងពីថ្នាក់ទី១បឋមសិក្សា រហូតដល់ថ្នាក់ទី១២ មធ្យមសិក្សាទុតិយភូមិ។
សយ និមិត្ត និស្សិតដ៏ឆ្នើម និងប្រកាន់ជំហរតស៊ូពីកុមារដល់បច្ចុប្បន្ន គាត់ចង់បង្ហាញពីភាពតស៊ូទទួលបានជ័យជំនះ ទាំងសង្គមខាងក្រៅ និងសង្គមខាងក្នុង ទាំងភាពរេីសអេីងចំពោះមនុស្សដូចគាត់។ មានន័យថា៖ ក្នុងការលេីកឡេីងយកមកបរិយាយនាពេលនេះ គឺចង់លេីកទឹកចិត្ត ដល់ក្រុមមនុស្សដូចគាត់ដែរជា ភេទស្រីតែងខ្លួនជាប្រុស និងភេទប្រុសតែងខ្លួនជាស្រី កុំបោះបង់ខ្លួនឯងចោល ដោយសារសំដីម៉ាក់ងាយ និងការរេីសអេីងចំពោះក្រុមមនុស្សមួយចំនួនអោយសោះ ត្រូវតាំងចិត្ត និងតស៊ូអត់ធ្មត់ សំរេចដល់គោលដៅក្នុងក្តីស្រម៉ៃ ខំប្រឹងបង្កេីនសមត្ថភាព ទាំងចំណេះដឹងនិងជំនាញ សំរាប់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត ប្រែក្លាយពាក្យគេរិះគន់ទៅជាកំលាំងចលករសំរាប់រុញច្រានខ្លួនឯងអោយក្លាយជាបុគ្គលល្អ ជួយដល់សង្គម និងជៀសអោយផុតពីគ្រឿងញឿននោះជាដើម។ ជាចុងក្រោយនិសិត្សភេទស្រី តែងខ្លួនចរិកជាមនុស្សប្រុសម្នាក់នេះ សូមផ្តាំទៅឳពុកម្តាយទាំងឡាយដែលមានកូន មានចរិកខុសពីភេទ ស្រីចរិកប្រុស ប្រុសចរិកស្រី កុំប្រេីអំពេីហិង្សា កុំផ្តល់គំនាបផ្លូវចិត្តលេីគាត់ អោយសោះ ព្រោះពេលខ្លះ គាត់បាត់បង់នូវភាពកក់ក្តៅពីសង្គមខាងក្រៅទៅហេីយ កុំអោយគាត់មានអារម្មណ៏ថាឯការក្នុងរង្វង់គ្រួសារអោយសោះ អាចធ្វេីអោយគាត់បាត់បង់ជំនឿចិត្ត មានអារម្មណ៍រងារបោះបង់ខ្លួនឯងចោល ប្រែខ្លួនជាមនុស្សអសមត្ថភាពចំណេះដឹង និងជំនាញ ចុងក្រោយអ្នកពីបាកមានតែគ្រួសារយេីង និងសង្គមយេីងតែប៉ុណ្ណោះ។ ហេតុដូច្នេះហេីយនាងចង់អោយបងប្អូនមួយចំនួនតូច ដែលនៅមានភាពរេីសអេីង និងមានគំនិតអគតិចំពោះអ្នកមានភេទខុសគេ សូមមេត្តាបេីកចិត្តអោយទូលាយដេីម្បីទទួលយកនិងមានចិត្តអាណិតដល់ពួកគាត់ជួយគំនិតល្អៗដេីម្បីពួកគាត់ប្រែខ្លួនជាមនុស្សល្អសំរាប់សង្គម ត្រូវមានគំនិតថា ពលរដ្ឋយេីង គ្រួសារយេីង សង្គមយេីង យេីងត្រូវជួយគ្នាយេីង ដេីម្បីបង្កេីនធនធាន សង្គមយេីងអោយមានការរីកដុះដាល ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងគ្រប់គ្រងដោយច្បាប់។
សូមបងប្អូនជនរួមជាតិ កុំមានគំនិតមិនល្អរើសអើងគ្នារវាងពលរដ្ឋ និងពលរដ្ឋ ឬបុរសទម្លាប់តែងខ្លួនជាស្រី ហើយនារីតែងខ្លួនរបៀបបុរស នោះជានិស្ស័យរៀងៗខ្លួនតែប៉ុណ្ណោះ ប៉ុន្តែយើងមានមនសិការជាតិរួមគ្នា៕ ដោយ៖ ម្លិះ


ចែករំលែក៖