ការជួញដូរភ្លុកដំរី ត្រូវបានហាមឃាត់នៅជុំវិញពិភពលោក ប៉ុន្តែនៅតែមានការជួញដូរ លួចលាក់កើតឡើង ជាបន្តបន្ទាប់ ។ នៅពេលនេះ សិង្ហបុរី ក៏បានចាត់វិធានការ មិនឲ្យលក់ផលិតផលណាពាក់ព័ន្ធ នឹងភ្លុកដំរីនោះឡើយ ។
ក្រុមប្រឹក្សាភិបាលឧទ្យានជាតិ (NParks) របស់សិង្ហបុរី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩បានបញ្ជាក់ថា សិង្ហបុរី និងហាមឃាត់ពាណិជ្ជកម្មក្នុងស្រុកទាក់ទងភ្លូវដំរី ចាប់ពីខែកញ្ញា ឆ្នាំ២០២១នោះទៅ ។
ការហាមឃាត់មានន័យថា ការលក់ភ្លុកដំរី ឬផលិតផលទាំងឡាយធ្វើអំពីភ្លុកដំរី ត្រូវបានហាមឃាត់ទាំងអស់នៅក្នុងប្រទេសសិង្ហបុរី ។ ការដាក់តាំងបង្ហាញផលិតនេះដើម្បីលក់ ក៏មិនត្រូវបានអនុញ្ញាតឲ្យដែរ ។ បម្រាមនេះ ចាប់ផ្តើមមានប្រសិទ្ធភាពពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ ។
នេះជាការសកម្មភាពប្រយុទ្ធប្រឆាំងអំពើរត់ពន្ធ ការធ្វើពាណិជ្ជកម្មខុសច្បាប់ទាក់ទង និងសត្វព្រៃ ខណៈដែលសិង្ហបុរីស្ថិតនៅក្នុងសន្ធិសញ្ញាការពារនោះផងដែរ ។ សិង្ហបុរីជាប្រទេសហត្ថលេខាស្តីអំពីការរារាំងការធ្វើពាណិជ្ជកម្មភ្លូកដំរីជាអន្តរជាតិ តាំងពីឆ្នាំ១៩៩០ ។
បើទោះបីជាបែបនេះក៏ដោយ សិង្ហបុរីនៅតែមានការអនុញ្ញាតឲ្យមានពាណិជ្ជកម្មភ្លុកដំរីក្នុងស្រុក ហើយភ្លុកដំរីទាំងនោះនាំចូលមកពីបរទេសផងដែរ ។ មន្ត្រីបានបញ្ជាក់ថា ទម្រាំសម្រេចចេញបម្រាមខាងលើនេះ ផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ៕