ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថាន អាច​ដាក់ពង្រាយកម្លាំងទាហានទៅកាន់តំបន់កាស្មៀរ ក្រោយការបញ្ជូនសព្វាវុធ ទៅកាន់ទីនោះ

ចែករំលែក៖

ប៉ាគីស្ថានបានប្រកាសថា បើទោះបីមិនឌឺដងជាមួយឥណ្ឌានៅតំបន់ព្រំដែនកាស្មៀរ​ ប៉ុន្តែ ប៉ាគីស្ថានអាច បញ្ជូនទាហានមួយចំនួនធំទៅកាន់ព្រំដែន រួមទាំងអាវុធទំនើបៗជាច្រើនផ្សេងទៀត ។

លោក​ Asad Majeed Khan អគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអាមេរិក បានបញ្ជាក់ថា​ ប៉ាគីស្ថានកំពុងតែរវល់នៅព្រំដែនភាគខាងលិច ប៉ុន្តែ បើស្ថានភាព កាន់តែតានតឹងនៅភាគខាងកើតនោះ គឺប៉ាគីស្ថានចាំបាច់ត្រូវតែបញ្ជូនទាហាន មកកាន់ទីនេះវិញ។

នៅថ្ងៃទី​១៣ ខែសីហា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានបញ្ជាក់ថា បានសរសេរ​លិខិតផ្ញើទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានបញ្ជាក់ថា «ប៉ាគីស្ថានមិនឌឺដង​ឈានដល់ សង្គ្រាមជាមួយឥណ្ឌានោះឡើយ ។ ប៉ុន្តែប្រសិនបើឥណ្ឌា ប្រើប្រាស់កម្លាំង យោធានោះ ប៉ាគីស្ថានចាំបាច់ត្រូវតែ​បង្កើតសមត្ថភាពការពារ» ។

កាលពីថ្ងៃទី​១៣ ខែសីហា ប៉ាគីស្ថាន បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ស្តីពី បញ្ហាកាស្មៀរ ក្រោយពេល ឥណ្ឌាបានដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នោះ។

នៅក្នុងលិខិត ផ្ញើទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន លោក​ Shah Mahmood Qureshi ​បញ្ជាក់ថា «ប៉ាគីស្ថានមិនស្វែងរកសង្គ្រាមនោះឡើយ ប៉ុន្តែ ប្រសិនបើឥណ្ឌាជ្រើសរសើការប្រើប្រាស់យោធានោះ ប៉ាគីស្ថាននិង តបតវិញ​ នៅអ្វីដែលខ្លួនមាន​»។

ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែតានតឹង ខ្លាំងឡើងក្រោយពេលរដ្ឋាភិបាលទីក្រុង ញូវដេលី កាលពីថ្ងៃទី​៥ ខែសីហា បានសម្រេចដកសិទ្ធិស្វ័យភាពនៅក្នុងតំបន់​ Jammu និងកាស្មៀរ។ នៅពេលនេះច្បាប់អាជ្ញាសឹកក៏ត្រូវបានអនុម័តនៅក្នុងតំបន់នេះដែរ ចៀសវាង​ការ ក្រោកឈរឡើងប្រឆាំងពីសំណាក់ពលរដ្ឋ​នៅក្នុងតំបន់កាស្មៀរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវដល់ឥណ្ឌា និងប៉ាគីស្ថាន រក្សាការអត់ធ្មត់​ឲ្យបានល្អបំផុត បញ្ជៀការផ្ទុះអាវុធដាក់គ្នាក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ៕


ចែករំលែក៖