ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ជាប្រធានាធិបតី ដែលមានរឿងអាស្រូវ និងការប្តឹងផ្តល់ច្រើនបំផុត

ចែករំលែក៖

លោក ដូណាល់ ត្រាំ កំពុងក្លាយជាប្រធានាធិបតី អាមេរិកដែលបង្កឲ្យមានវិវាទ ជាទ្រង់​ទ្រាយធំ ហើយ​ក៏ជាប្រធាធិបតីដែលទទួលរងនៅការប្តឹងពីពលរដ្ឋ អង្គការសង្គមស៊ីវិល ច្រើនជាងគេបំផុត ហើយសូម្បីតែប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ក៏បាន​ឆ្លងកាត់ការកាត់ក្តីពីតុកាលាផងដែរ​ ។

ដោយហេតុនោះហើយ លោកត្រាំបានចេញមុខប្រកាសថា «ខ្ញុំខាត់បង់ប្រាក់​៥ពាន់លានដុល្លារ​ពេលក្លាយជាប្រធានាធិបតីអាមេរិក»​ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានបញ្ជាក់ថា លោកត្រូវចំណាយប្រាក់​រាប់ពាន់លានដុល្លារ​ សម្រាប់ជួលមេធាវី​ ក្នុងរឿងរ៉ាវប្តឹងផ្តល់ នាពេលកន្លងមក​ ។ កាលពីថ្ងៃទី​១៣ ខែសីហា​​ ពេលបំពេញទស្សនកិច្ចទៅកាន់ រោងចក្រ ផលិតប្រេង​ Shell នៅ​រដ្ឋ​ Pennsylvania ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់បង់ថ្លៃមេធាវីការពារ ក្នុងការដោះស្រាយ រឿងរ៉ាវ ពាក់ព័ន្ធនឹងពាក្យបណ្តឹងផ្សេងៗ ដែលពីមុនមិនដែលមានឡើយ ។

ប្រធានាធិបតី ដូណាល់ ត្រាំ ​បានលើកឡើងថា ស្ទើរតែរៀងរាល់ថ្ងៃ​​មានមនុស្ស គ្រប់ប្រភេទមកប្តឹង​លោក ដូច្នេះលោកត្រូវជួលមេធាវី​ ដើម្បីការពារ​រាល់ការប្តឹងផ្តល់ទាំងឡាយ ។ លោកត្រាំបញ្ជាក់ថា ខ្ញុំអាចបាត់បង់​ប្រាក់ពី​៣-៥ពាន់លានដុល្លារ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នោះឡើយ​ អ្វីដែលខ្ញុំចង់ធ្វើគឺបំពេញភារកិច្ចបានយ៉ាងល្អបំផុត ដែលអាចធ្វើទៅបាន ។

ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានវាយប្រហារទៅលើ អតីតប្រធានាធិបតី អូបាម៉ា ផងដែរថា ​ ខ្ញុំត្រូវគេប្តឹង ពាក់ព័ន្ធ ប្រាក់ចំណូល ។ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ថា លោកអូបាម៉ា ទទួលបានដល់ទៅ​៦០លានដុល្លារ សម្រាប់សៀវភៅមួយក្បាល​ ដែលមិនមានអតីតប្រធានាធិបតីអាមេរិក រូបណា ធ្វើបានបែបនេះនោះឡើយ​ ។

រឿងក្តីពាក់ព័ន្ធនឹង ប្រធានាធិបតី ដូណាល់ ត្រាំ បានច្រើន ចាប់តាំងពីការរំលោភបំពានផ្លូវភេទ ​រហូតដល់នយោបាយ ។ រឿងក្តីដែលមិនទាន់អាចដោះស្រាយបាននោះគឺ​ ពាក់ព័ន្ធការ លូកដៃរបស់រុស្សី ក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ ជួយឲ្យលោកត្រាំ យកឈ្នះ លោកស្រីហីលឡារី គ្លីនតុន​ ៕


ចែករំលែក៖