ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថាន៖ ដល់ពេលដែលត្រូវបង្រៀន ឥណ្ឌានូវមេរៀនមួយហើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក​ Imran Khan កាលពីថ្ងៃទី​១៤ ខែសីហា បានសន្យាថា នឹងតស៊ូធ្វើសង្គ្រាមដល់ទីបញ្ចប់ ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពានរបស់សត្រូវ នៅតំបន់​កាស្មៀរ ។ លោកបន្តទៀតថា ដល់ពេលដែលត្រូវបង្រៀនឲ្យឥណ្ឌា ស្គល់ពីមេ​រៀន​ម្តងហើយ ។

នាយករដ្ឋមន្ត្រី ប៉ាគីស្ថានបានបញ្ជាក់ទៀតថា កម្លាំងទាហានប៉ាគីស្ថានទទួល​បាន​ព័ត៌មានថា ទាហានឥណ្ឌា បានឡើងគម្រោង ធ្វើអ្វីមួយនៅក្នុងតំបន់ កាស្មៀរ គ្រប់គ្រង​ដោយប៉ាគីស្ថាន ។ ទាហានប៉ាគីស្ថាន ក៏បានត្រៀមលក្ខណសម្រាប់ទប់​ទល់រាល់សកម្ម​ភាពទាំងនោះ​ ។

នៅថ្ងៃទី​១៥ ខែសីហា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក​ Imran khan បានព្រមានពីសង្គ្រាមផ្ទុះឡើងជាទ្រង់ទ្រាយធំ ជាមួយឥណ្ឌា បើសហគមន៍អន្តរជាតិ​ ក្នុងអង្គការសហប្រជាជាតិ មិនមានវិធានការ ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងតំបន់កាស្មៀរនោះ ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានមាន មានប្រសាសន៍នៅក្នុងសភាតំណាងរាស្ត្រតំបន់កាស្មៀរគ្រប់គ្រងដោយ ប៉ាគីស្ថាន ថា ក្នុងឱកាសខួប​៧២ឆ្នាំ​ថ្ងៃប៉ាគីស្ថាន ទទួលបានឯករាជ្យ ហើយប៉ាគីស្ថានមិនចង់ស្វែងរកការធ្វើសង្គ្រាម ជាមួយឥណ្ឌានោះឡើយ​ ។ ប៉ុន្តែ ប្រសិនបើសង្គ្រាមផ្ទុះឡើងនោះ អង្គការសហប្រជាជាតិ​នឹងត្រូវទទួលខុសត្រូវ ដោយសារតែអង្គការនេះមិនមានសសកម្មភាពនៅក្នុងតំបន់កាស្មៀរ ។

នៅពេលនេះ​ប៉ាគីស្ថាន ទទួលបានព័ត៌មានថា ឥណ្ឌាកំពុងតែត្រៀមលក្ខណ ឈ្លានពាន់តំបន់ កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន​ ។ ជាមួយគ្នានេះភាគីប៉ាគីស្ថាន​បាន ត្រៀមលក្ខណរួចរាល់ ក្នុងការធ្វើសង្គ្រាមប្រឆាំងការឈ្លាន់ពាន់របស់សត្រូវ ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន​បានព្រមានថា នឹង ពង្រៀនដល់ទីក្រុងញូវដេលី នៅមេរៀនស្តីពីសង្គ្រាម ប្រសិនបើឥណ្ឌា​ន ឈ្លានពាន់កាស្មៀនោះ ។ ជាមួយគ្នានេះ​ប៉ាគីស្ថាន បានគាំទ្រ ដល់ពលរដ្ឋនៅក្នុងតំបន់កាស្មៀរ ទាំងនយោបាយ និងការតស៊ូដើម្បី ស្វ័យភាពរបស់ខ្លួន ក្រោយត្រូវឥណ្ឌាដកហូតនោះ ៕


ចែករំលែក៖