ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងតូក្យូប្រឈមនឹងព្យុះទ្រង់ទ្រាយធំ​ពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង 

ចែករំលែក៖

ខ្យល់ព្យុះ​ដែលមានល្បឿនខ្យល់ខ្លាំង កំពុងតែបក់បោកទៅដល់ ប្រទេសជប៉ុន​ ប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ​ ។ ជាមួយគ្នានោះជើងហោះហើរជាច្រើន ត្រូវលុបចោល។

ជើងហោះហើរជាង​១០០ជើង ត្រូវលុបចោល​ការចាកចេញដំណើរ ខណៈដែលប្រព័ន្ធ​ដឹកជញ្ជូន​តាមខ្សែរថភ្លើង​ជាច្រើន​​ខ្សេត្រូវលុបចោល បណ្តាលឲ្យជ្រួលច្របល់​ទាំងព្រឹក​តែម្តង​សម្រាប់ប្រជាជនជប៉ុន​រាប់លាននាក់​នៅទីក្រុងនោះ ។ អាជ្ញាធរ​ជប៉ុន​បានព្រមាន​អំពីគ្រោះថ្នាក់ នៅពេល​ការចាកចេញ​ដំណើរ​ទៅខាងក្រៅផ្ទះ ។

ជាខ្យល់ព្យុះមួយក្នុងចំណោមខ្យល់ព្យុះ​កម្លាំងខ្លាំងបំផុត​ វាយប្រហារ​រដ្ឋធានីជប៉ុន​ អំឡុងឆ្នាំថ្មីៗនេះ បានបក់បោក​មកដល់​ភាគខាងកើត​ ទីក្រុងតូក្យ​​ នៅថ្ងៃចន្ទ​ ទី៩​ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយនាំមកជាមួយ​នូវខ្យល់ខ្លាំង, ភ្លៀងធ្លាក់ច្រើន និងធ្វើឲ្យកម្ពស់ទឹក​ទន្លេជន់ឡើង​ស្ទើរលិចច្រាំង​ទៅហើយ ។

ខ្យល់ព្យុះឈ្មោះ Faxai បានបក់បោក​នៅក្នុង​ទីក្រុង Chiba ភាគខាងកើត​ ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ល្បឿនខ្យល់​ដើរ​បាន​២០៧គីឡូម៉ែត្រ​ក្នុងមួយម៉ោង ជាខ្យល់ព្យុះ​កម្លាំង​ខ្លាំងបំផុត​វាយប្រហារ​នៅក្នុងតំបន់នេះ ។

សារព័ត៌មាន NHK របស់ជប៉ុន​បញ្ជាក់ថា មិនទាន់​មានរបាយការណ៍​ភ្លាមៗ​ អំពីគ្រោះថ្នាក់​ដល់អាយុជីវិតនោះទេ ប៉ុន្តែ​នៅព្រឹកថ្ងៃ​ទី៩ ខែកញ្ញា នេះ​មាន​បណ្តាលឲ្យអ្នករងរបួស​ស្រាល​​ជាច្រើននាក់ ។ ទីតាំងទាំងមូល​នៃទីក្រុង Kamogawa រងការវាយប្រហារ​ទាំងស្រុង​ ដែលស្ថិតនៅភាគខាងកើតតូក្យូនោះ ។

មន្ត្រីម្នាក់​ប្រាប់ NHK ថា «ខ្ញុំមិនដែលឃើញស្ថានការណ៍​ដូចនេះទេពីមុនមក ទីក្រុងទាំងមូល​ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីទាំងស្រុង» ។

ពលរដ្ឋប្រហែល​៥០០០នាក់​ត្រូវជម្លៀសខ្លួន ។ ពួកគេជម្លៀសខ្លួន​ពីការបាក់ដីជាយថាហេតុ ។ មិនទាន់មានសេចក្តីរាយការណ៍ខូចខាតធ្ងន់ធ្ងរ​នៅឡើយ ។ ខ្យល់ព្យុះ Faxai បន្ទាប់ពីបក់​បោះ​ដែនដីជប៉ុនខាងលើនេះហើយ នៅយប់ថ្ងៃដដែលនេះ វានឹងបន្តទៅកាន់​សមុទ្រ ៕


ចែករំលែក៖