ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៩នេះ មានបេក្ខជនរហូតដល់ទៅ៦៨ភាគរយបានជាប់ជាស្ថាពរ ក្នុងនោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ ខណៈកាលពីឆ្នាំទៅមានចំនួន ត្រឹម៤០៨នាក់។
ប្រភពបញ្ជាក់ថា បេក្ខជនដែលទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់នោះ មកពីរាជធានីភ្នំពេញ ១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, តាកែវ ២៩នាក់, កំពង់ចាម ២៧នាក់, ព្រៃវែង ២៧នាក់, បន្ទាយមានជ័យ ២៥នាក់, កណ្តាល ២៣នាក់, កំពត ២៣នាក់, ត្បូងឃ្មុំ ១៥នាក់, កំពង់ថំ ១៤នាក់, ព្រះសីហនុ ១៣នាក់, ស្វាយរៀង ៨នាក់, ពោធិ៍សាត់ ៧នាក់, កំពង់ឆ្នាំង ៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ ៤នាក់, រតនគិរី ២នាក់, កោះកុង ១នាក់, មណ្ឌលគិរី ១នាក់ និងឧត្តរមានជ័យ ១នាក់។
ជាមួយគ្នានេះដែរ សម្រាប់បេក្ខជនដែលជាប់និទ្ទេស B មានចំនួន ២៤៣០នាក់ និទ្ទេស C មានចំនួន ៥៨៤៧នាក់, និទ្ទេស D មានចំនួន ១៤១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦២៣២នាក់ ៕