ភ្នំពេញ ៖ យុវជនម្នាក់ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិ ប្រាប់ថាជិះទៅឌុបមិត្តភក្តិ បែរជាយកទៅបញ្ចាំបាត់ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បាត់២យប់២ថ្ងៃ ទើបនៅវេលាម៉ោង១០និង៣០នាទីតាមស្វែងរកឃើញមុខ នៅម្តុំពោធិចិនតុង សង្កាត់កាកាប១ ចាប់ឃាត់ខ្លួននាំយកទៅប្រគល់ជូនប៉ូលិសប៉ុស្តិ៍ចោមចៅ២ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនឆបោក ឈ្មោះ ហេន ហឿង ហៅម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆេង សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរខាងគ្នា ។ ដោយឡែក ម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ។
តាមសម្តីជនសង្ស័យបានសារភាពថា ខ្លួនពិតជាខ្ចីម៉ូតូ របស់ជនរងគ្រោះពិតមែន ហើយជិះយកទៅបញ្ចាំ នៅផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយ២៥០ដុល្លា សុីចាយ អស់ ។ ជុំវិញយករបស់ទ្រព្យ ម៉ូតូ ទៅបញ្ចាំបានស្រួលៗយ៉ាងនេះ ជនសង្ស័យបន្តទៀតថា ងាយបំផុត ផ្ទះ ហាងបញ្ចាំ នៅទីនោះ ភាគច្រើន គ្មានសួររកឯកសារអ្វីទាំងអស់ ចង់ប្លន់ លួច ឆបោក យកពីខាងណាក៏ដោយ មិនដឹងទេ សំខាន់ឲ្យតែជិះទៅដល់ ទទួលយកទាំងអស់ តម្លៃ មើលឃើញជាក់ស្តែង តាមរបស់ ថ្មីឬចាស់ ងាយៗបំផុត សំខាន់ជិះឲ្យទៅដល់ អត់ខ្វល់ ពាក់ព័ន្ធ លួច ប្លន់ បោក ។
ជនសង្ស័យក្នុងករណីខាងលើ ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ចំពោះម៉ូតូ ជនរងគ្រោះវិញ ចំណាត់ការយ៉ាងណានោះ អ្នកទទួលផល មិនដឹងច្បាប់ គិតយ៉ាងណានោះទេ ៕ សុខាសែនជ័យ