ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌសែនសុខ ផ្តល់សេវាលើសេវានីត្យានុកូលកម្ម ដល់សិស្សមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ចម្លងបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មិនយកប្រាក់

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលសែនសុខ លោក ម៉ូវ មានិត បានផ្តល់សេវាលើសេវានីត្យានុកូលកម្ម ដល់សិស្សមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ចម្លងបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មិនយកប្រាក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។
នេះជាដំណឹងល្អសម្រាប់ប្អូនៗជាសិស្សទើបប្រឡងជាប់ថ្នាក់ទី៩ និងថ្នាក់ទី១២
ដើម្បីជួយសម្រួលដល់ដល់ប្អូនៗសិស្សានុសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) និងជាប់ទុតិយភូមិ(ថ្នាក់ទី១២) សម័យប្រឡងឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខនឹងទទួលផ្តល់សេវាលើសេវានីត្យានុកូលកម្ម ដោយចម្លងបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដល់សិស្សទាំងអស់ ដោយឥតគិតថ្លៃ។
សេវាផ្តល់ជូនធ្វើនៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ មានទីតាំងស្ថិតក្នុងដីឡូតិលេខ២៦២ បណ្តោយផ្លូវលេខ១០១៩(វិថីហាណូយ) ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រដ្ឋបាលខណ្ឌសែនសុខ សូមបញ្ជាក់ថា៖ សេវានេះ ផ្តល់ជូនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។
អាស្រ័យដូចបានជម្រាបខាងលើ សូម ប្អូនៗជាសិស្សទើបប្រឡងជាប់ទាំងអស់ មេត្តាជ្រាប និងអញ្ជើញមកទទួលសេវាចម្លងបញ្ជាក់សញ្ញាបត្រ ដោយក្តីរីករាយស្វាគមន៍ ពី អភិបាលនៃគណៈអភិបាលសែនសុខ អោយមន្ត្រីជំនាញធ្វើកិច្ចការនេះជូន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖