ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក ) នឹងរៀបចំសមាជ នៅថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំសមាជ បោះឆ្នោតជ្រើសតាំងប្រធាន និងសមាសភាពគណៈនាយកអាណត្តិទី២ ព្រមទាំងបិទកិច្ចប្រជុំលើកទិសដៅការងារសម្រាប់៣ឆ្នាំបន្តឆ្នាំ២០១៩-២០២២ ដែលនឹងប្រព្រឹត្តិទៅនា ថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង៥:០០ល្ងាច នៅ អគារសេរីភាព ទីស្នាក់ការកណ្តាល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មីជ្រោយចង្វា ក្នុងខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នេះបើយោងតាមលិខិត លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។(ស.ស.ស.ក ) គោរពជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សូមគោរពអញ្ជើញ លោករដ្ឋមន្រ្តី ជាប្រធានគណៈអធិបតីក្នុងពិធីបិទសមាជលើកទី២នេះ។
នៅក្នុងលិខិតផ្លូវការ របស់ លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានបញ្ជាក់ទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សុខ ខេមរា


ចែករំលែក៖