ខេត្តកំពង់ធំ៖ ព្រោះតែចងគំនុំ ផ្ទុះយុវជនម្នាក់ប្រើអំពើហិង្សាដោយចេតនាមានអាវុធ (ខ្សែក្រវាត់) វាយទៅលើមនុស្សរងរបួសធ្ងន់កាលពីវេលាម៉ោង១៨ និង០៥នាទី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទួលក្រសាំង ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីហិង្សាដោយចេតមានអាវុធ(ខ្សែក្រវាត់) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ក់ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ របួស៣កន្លែង: ១.ក្បាលខាងលើផ្នែកស្ដាំ ២.ហើមជាំចឹញ្ចើម ៣.ហើមជាំកន្ទុយភ្នែកឆ្វេង ។
ជនសង្ស័យឈ្មោះ អ៊ុន អូយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។ មូលហេតុ គំនុំ និងស្រវឹងស្រា
បើតាមការឲ្យដឹងរបស់អ្នកជិតខាងក្នុងភូមិថា មុនពេលកើតហេតុជនរងគ្រោះទៅផឹកស៊ីជាមួយមានមិត្តភក្តិ ៣ទៅ៤នាក់នៅចំណុចកើតហេតុ លុះដល់ម៉ោងកើតហេតុ ស្រាប់តែជនសង្ស័យមកដល់ហើយហូតខ្សែក្រវាត់ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង មករក្សាទុកនៅ អធិការដ្នាននគរបាលស្រុក ៕ ប៊ុនរិទ្ធី