ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេស​បានធ្វើឲ្យ វិវាទផ្ទៃក្នុងកាន់តែខ្លាំង

ចែករំលែក៖

ចាប់តាំងពីឡើងកាន់តំណែងដឹកនាំអង់គ្លេសមក លោក​Boris Johnson ​បានធ្វើឲ្យនយោ​បាយក្នុងប្រទេសអង់គ្លេសធ្លាក់នៅក្នុងភាពចលាចល ​ជាមួយនឹងគម្រោងចាកចេញពីអឺរ៉ុប គ្មាន កិច្ចព្រមព្រៀង ។ តំណាងរាស្ត្រអង់គ្លេសទាំង​ បក្សកាន់អំណាចនិង បក្សប្រឆាំង បានយល់ស្របទៅនឹងបញ្ហាទាំងនោះឡើយ។

ក្រុមអ្នកឯកទេសបានលើកឡើងថា លោក  Boris Johnson​ អាចនឹងក្លាយ​ជានាយក​រដ្ឋមន្ត្រី​ដែលកាន់តំណែង រយៈពេលខ្លីបំផុតនៅ​ក្នុងប្រវត្តិសាស្ត្រអង់គ្លេស​ ប្រសិនបើ លោកនៅតែធ្វើសកម្មភាពបំពានច្បាប់នោះ ។

កន្លងមក មានការចោទប្រកាន់ រូបលោក ថា និយាយកុហកព្រះមហាក្សត្រ ។ ប៉ុន្តែលោក បូរីស ចនសន (Boris Johnson) បានច្រានចោល​​ ថានិយាយភូតកុហក​ចំពោះ​ព្រះមហាក្ស​ត្រិ​យានី អីលីហ្សាបេត ( Elezabeth) ចំពោះ​មូលហេតុ​ផ្អាកសភា​រយៈពេល​៥សប្តាហ៍នោះ បន្ទាប់ពីតុលាការ​មួយ​បានកាត់ក្តីថា ការសម្រេចធ្វើបែបនេះ​របស់គាត់​ គឺ​មិនត្រឹមត្រូវ​ស្របតាមផ្លូវច្បាប់ ។

សភាអង់គ្លេស​បានពន្យារពេល-ផ្អាក-កាលពីថ្ងៃចន្ទ (​ទី៩ ខែកញ្ញា) រហូតដល់ថ្ងៃទី១៤ ខែ​តុលា​ ឆ្នាំ២០១៩, សកម្មភាព​មួយ ដែលអ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​អះអាងថា ធ្វើឡើង ដើម្បី​​រារាំង​ការប៉ុនប៉ង​របស់ពួកគេ (តំណាង​រាស្ត្រប្រឆាំង) ពិនិត្យ​ពិច័យ​លើគម្រោង​របស់​គាត់ (​បូរីស ចនខន) ដែលចាកចេញពីសហភាពអឺរ៉ុប​ ហើយសកម្មភាពនេះ អាចជំរុញឲ្យ​គាត់​ (បូរីស ចនសន) ចាកចេញពីអឺរ៉ុប​ដោយមិនមានកិច្ចព្រមព្រៀង​នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​។

តុលាការ​​ស្កត់ឡែន បានសម្រេចកាត់ក្តី​ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា ការផ្អាក​សភា​​​របស់រដ្ឋាភិបាល​ មិនស្របតាមផ្លូវច្បាប់ និងមានចេតនា​រារាំង​ដល់អ្នកតំណាងរាស្ត្រ ។ ការប្រកាស​បែបនេះ​របស់តុលាការ​ស្កត់ឡេន ត្រូវបានក្រុមប្រឆាំងយកធ្វើជា​លេសចោទ​ប្រកាន់ទៅលើរូបលោក ចនសន ថាបាននិយាយភូតកុហក់​ចំពោះព្រះមហាក្សត្រិយានី អំពីមូល​ហេតុ​ដែលបានសម្រេចផ្អាកសភារបស់អង់គ្លេស​នោះ ។

លោក ចនសន បានថ្លែងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ថា ការលើកឡើងបែបនេះ គឺ«ពិតណាស់មិន»​ត្រឹមត្រូវឡើយ ។ ដោយមានរយៈពេល​៧សប្តាហ៍​ទៅមុខទៀត រដ្ឋា​ភិបាល និងរដ្ឋសភា​អង់គ្លេស​ មានការ​ជាប់គាំង​ខ្វែងគំនិតគ្នាក្នុងជម្លោះ​លើជោគវាសនា​ អនាគត​របស់ Brexit ដែលក្នុងនោះ​ អាច​មានការចាកចេញ​ដោយពុំមាន​កិច្ចព្រមព្រៀង រហូតដល់ការធ្វើប្រជាមតិ​ផ្សេងទៀត ។

លោក ចនសន បានថ្លែងថា រដ្ឋាភិបាល​កំពុង​រង់ចាំស្តាប់​សាលក្រមមួយដែលបានកាត់ក្តី​ដោយតុលាការ​កំពូល​ នៅសប្តាហ៍​ខាងមុខនេះ ប្រឆាំង​តុលាការ​ស្កត់ឡែន ។ លោក​ចនសន បានថ្លែងថា គាត់គោរព​ឯករាជ្យ​ភាព​របស់ចៅក្រម ។

លោក ចនសន បានថ្លែងថា «ខ្ញុំ​មិនប្រឆាំង ឬរារាំង​ចៅក្រម​នោះទេ ។ វាសំខាន់ខ្លាំងណាស់ ដែលយើងគោរពឯករាជ្យភាព​របស់ប្រព័ន្ធតុលាការ» ។ លោកចនសន បានថ្លែងថា ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​អាចនឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀងចាកចេញ​មួយ​ជាមួយអឺរ៉ុប​នៅខែ​ក្រោយនេះ ។ ​លោកថា ខ្ញុំបាន​ថ្លែងទៅកាន់​​បណ្តារដ្ឋធានីជាមិត្ត​របស់យើង ខ្ញុំគិតថា យើង​អាច​​មើលឃើញពីចំណុចដែលពិបាក និងពីរបៀបដែលយើងអាចធ្វើទៅបាន។ វា​នឹង​ពិបាក ប៉ុន្តែខ្ញុំគិតថា យើងអាចទៅដល់ចំណុចនោះ» ៕


ចែករំលែក៖