ព័ត៌មានទាន់ហេតុការណ៍៖

យកពងគីង្គក់ទៅចំហុយហូបបានមួយសន្ទុះក្អួតបីដងដាច់ខ្យល់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់មានអក្ការះក្អួតបីដង និងបានដាច់ខ្យល់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបរសរងគ្រោះរូបនេះ បានយកពងគីង្គក់ទៅចំហុយហូប កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សុភ័ក្ត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករទីលំនៅភូមិ,ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅរកចាប់គីង្គក់នៅខាងក្រោយផ្ទះរបស់ ដើម្បីយកមកធ្វើម្ហូប​ពេលចាប់បានគីង្គក់ហើយ ជនរងគ្រោះបានយកគីង្គក់នោះ មកធ្វើដោយយកពងគីង្គក់ទុកនៅក្នុងចាន រួចហើយយកទៅចំហុយ ហើយហូបបានមួយសន្ទុះក្រោយមក ជនរងគ្រោះក៍មានអក្ការៈក្អួតបីទៅបួនដង ភ្លាមនោះស្រ្តីជាប្រពន្ធបាននាំជនរងគ្រោះទៅមណ្ឌលសុខភាពឃុំសំបួរដើម្បីសង្រ្គោះ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាជំនាញស្រុក រួចធ្វើការពិនិត្យ ដោយសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីជនរងគ្រោះហូបពងគីង្គក់ ទើបបណ្ដាលឲ្យពុលស្លាប់បែបនេះ ។ បន្ទាប់មក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាង​ជ័យ​


ចែករំលែក៖