ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បាតដៃខ្នងដៃមិនគួរទុកចិត្ត ក្រុមតាលីបង់ ទៅប្រឹក្សាជាមួយរុស្ស៊ី

ចែករំលែក៖

កិច្ចពិភាក្សាស្វែងរកសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រវាងអាមេរិក និងក្រុមតាលី​បង់ បានដើរដល់ពាក់កណ្តាល​ផ្លូវ ហើយ​សន្តិភាពនៅក្នុងប្រទេសនេះ បានឃើញពន្លឺ​តិចៗ​ហើយ ។​ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្រាប់តែ លុបកិច្ចពិភាក្សា ភា្លមៗ ធ្វើឲ្យក្រុមតាលីបង់ខឹងយ៉ាងខ្លាំង ហើយ ព្រមានវាយប្រហារអាមេរិកទៀតផង​។

នៅពេលនេះ ក្នុងតាលីបង់ មិនមានទំនុកចិត្តទៅលើ គម្រោងសន្តិ​ភាពនៅអាហ្វហ្គានីស្ថាន​ឡើយ​​​ហើយគណៈប្រតិភូតាលីបង់ បានទៅកាន់ប្រទេសរុស្ស៊ី ហើយបាជួប ប្រឹក្សាជាមួយ​លោក​ Zamir Kabulov ​ឧបការី​ប្រធានាធិបតី រុស្ស៊ី លោកពូទីនស្តីពី ដំណើរសន្តិ​ភាពនៅ​ប្រទេសអាហ្វហ្គានិស្ថាន​។

សារព័ត៌មាន​ AP ​បានផ្សាយថា គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក​ Mullah Sher Mohammad Stanikzai កាលពីថ្ងៃទី​១៣ ខែកញ្ញា បានទៅដល់ប្រទេសរុស្ស៊ី។ សកម្មភាព​ខាង​លើ​របស់ថ្នាក់ដឹកនាំក្រុមតាលីបង់កើតឡើង ក្រោយពេលអាមេរិក ប្រកាសលុប​កិច្ចពិភាក្សា​សន្តិភាពជាមួយ ក្រុមតាលីបង។

សារព័ត៌មាន​ TASS ​របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មាន ពីអ្នកនាំពាក្យក្រុមតាលីបង់​បានឲ្យដឹងថា គណៈប្រតិភូតាលីបង់ បានជួបប្រឹក្សាជាមួយ ឧបការី ប្រធានាធិបតី​រុស្ស៊ី​ស្តីពីស្ថានភាពនៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាដំណើរឆ្ពោះទៅរកសន្តិភាព​នៅក្នុងតំ​បន់នេះ។នេះជាដំណើរទៅកាន់ប្រទេសរុស្ស៊ី​​លើកដំបូង​របស់ក្រុមតាលីបង់ ក្នុងគោល​ដៅ​ស្វែងរកដំណោះស្រាយ​ បញ្ចប់សង្គ្រាម ឈានទៅរកសន្តិភាព។

ប្រទេសក្នុងតំបន់​ ក្នុងនោះមានប៉ាគីស្ថានជាដើម​ចង់ឲ្យមានសន្តិភាពនៅក្នុងប្រទេស​ប៉ាគី​ស្ថាន។ ក​ន្លងមកថ្មីៗរដ្ឋាភិបាលប៉ាគីស្ថាន​បានស បានអំពាវនាវដល់ អាមេរិក និងតាលីបង់ រៀបចំគម្រោងពិភាក្សាជាថ្មី​ឈានទៅរកសន្តិភាព ចៀសវាងការប្រឈម​មុខដោយអាវុធ​ដាក់គ្នា ។ ប៉ុន្មានថ្ងៃកន្លងមក ក្រុមតាលីបង់ បានបើកការវាយប្រហារ​ភេរវកម្មទៅ​លើទីតាំង​ជាច្រើន ចាប់តាំងពីអាមេរិក​ បានបំផ្លាញគម្រោងសន្តិភាព ដោយលុបចោលកិច្ចពិភាក្សា នៅពាក់កណ្តាលផ្លូវ៕


ចែករំលែក៖