ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន​២៧៧នាក់ ត្រូវសន្តិសុខហ្វីលីពីន ចាប់បញ្ជូនទៅស្រុកវិញ 

ចែករំលែក៖

ក្រុមជនជាតិចិនតែងតែ​មកបង្កើនបទល្មើសផ្សេងៗជាច្រើន នៅក្នុងតំបន់ អាស៊ាន ​ហើយតែងតែត្រូវបានចាប់បញ្ជូនទៅស្រុកវិញជាបន្តបន្ទាប់ ដោយបទល្មើសផ្សេង ៗ ក្នុងនោះមានការបង្កអសន្តិសុខ  បង្កើតបនល្បែងស៊ីសងខុសច្បាប់ ក៏ដូចជា ជំរិត អនឡាញជាដើម។

នៅពេលនេះមន្ត្រីអន្តោប្រវេសន៍ហ្វីលីពីន បានចាប់ខ្លួនជនជាតិចិន ចំនួន២៧៧នាក់ នៅក្នុងការឆ្មក់​បង្រ្កាប​ប្រឆាំងការវិនិយោគបើកបនល្បែងលើប្រព័ន្ធអនឡាញ ដែលបន្លំបំ​បាត់​លុយរបស់​មនុស្សរាប់ពាន់នាក់ ។ ​

ការចាប់ខ្លួនក្រុមជនជាតិចិនខាងលើ​គឺ ស្ថិតនៅសង្កាត់ពា​ណិជ្ជ​កម្ម​ Ortigas​ ទីក្រុង Pasig ក្នុងតំបន់ប្រជុំជន ម៉ានីលនោះ បានកើតឡើង បន្ទាប់ពី​ស្ថានទូត ចិនផ្ដល់ព័ត៌មាន អំពីការ​​កេងបន្លំប្រាក់ដែលជនជាតិចិនជាង១​០០០នាក់បាន​រងគ្រោះ ។ ​ នេះ​បើតាមការឲ្យដឹងពីលោកJaime Morente ស្នងការនគរបាល​ប្រវេសន៍ហ្វីលីពីន ។ ​

លោក Morente ​បានថ្លែងថា ដំបូងឡើយលោកបានបញ្ជាឱ្យចាប់ខ្លួនជនជាតិចិនបួននាក់ ប៉ុន្តែអាជ្ញាធរបានចាប់ខ្លួន ជនសង្ស័យចំនួន២៧៣នាក់ ពីបទធ្វើប្រតិបត្តិការ​ល្បែងតាមប្រ​ព័ន្ធអនឡាញ ដោយខុសច្បាប់ ។ ​

រដ្ឋាភិបាលចិនបានលុបចោលទិដ្ឋាការអ្នកទាំងនោះដែលចាប់ខ្លួនធ្វើអោយពួកគេក្លាយជាពលករខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន ។ ​ ពួកគេអាចត្រូវចោទប្រកាន់​និងឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ជនភៀសខ្លួនមួយរយៈពេលមុននឹងនិរទេសខ្លួន ។នេះបើតាម​ការឲ្យដឹង​ពីមន្ត្រីការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន ។ ​

លោក ​Morenteបានថ្លែងថា​ វត្តមានរបស់ពួកគេ នៅក្នុងប្រទេសនេះ គឺជាហានិភ័យមួយ​ចំពោះសន្តិសុខសាធារណៈ ។ ​ ជនទាំងអស់នេះ កំពុងត្រូវបានតាមប្រម៉ាញ់ ចាប់និរទេស​ខ្លួន និងស្ថិតក្នុងបញ្ជីខ្មៅ រារាំងពួកគេមិនឱ្យចូលមកប្រទេសនេះសារជាថ្មីម្ដងទៀតឡើយ ។ ​

ប្រទេសចិនបាននិងកំពុងបង្រ្កាបអំពើឧក្រិដ្ឋកម្ម ដោយពលរដ្ឋរបស់ខ្លួននៅ​ក្នុងបណ្តាប្រ​ទេស​​អា​ស៊ាន ក្នុងនោះរួមបញ្ចូលហ្វីលីពីនផងដែរជាទីកន្លែង ជនជាតិចិនរាប់ពាន់នាក់ បានធ្វើ​ដំណើរទៅកាន់ទីនោះ ដើម្បីធ្វើការនៅតាមទីតាំងល្បែងអនឡាញ ដែលជា​ទង្វើ​ខុស​ច្បាប់នៅក្នុងប្រទេសចិននោះ ។ ​

កាលពីខែមុននេះ ស្ថានទូតចិនបានប្រកាសថា ជនជាតិចិនជាច្រើននាក់ ត្រូវបានជ្រើស​រើស​ដោយខុសច្បាប់ឲ្យធ្វើការនៅក្នុងទីតាំងបនល្បែង ក្នុងប្រទេស ហ្វីលីពីន ។ ​ បនល្បែង តាមប្រព័ន្ធ  អ៊ីនធើណេត និងតាមប្រព័ន្ធផ្សេងៗទៀត ភាគច្រើន អតិថិជនគឺជាជន​ជាតិចិន​នៅ​ដី​គោក ។ ​

ស្ថានទូតចិន បានប្រកាសថា លុយចិនបាននឹងកំពុងហូរដោយ​ខុសច្បាប់ចូលទៅក្នុង​ប្រទេស​ហ្វីលីពីន ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មផ្សេងៗ ដូចជាការលាងលុយខ្មៅជាដើម ហើយ​ជនជាតិចិនភាគច្រើនដែលត្រូវបានជ្រើសរើសឲ្យចូលធ្វើការ នៅក្នុងបន​ល្បែង​ទាំងនោះ រងការធ្វើទុក្ខបុកម្នេញ ការរឹបអូសយកលិខិតឆ្លងដែន ការឃុំឃាំង និងការរំលោភបំពាន​លើរាងកាយ ។ ​

ស្ថាប័នទទួលបន្ទុកអាជីវកម្មល្បែង និងកម្សាន្តហ្វីលីពីន បានបញ្ឈប់ការចេញអាជ្ញាប័ណ្ណ​ទៅឲ្យឈ្មួញរកស៊ីបើកបនល្បែង ខណៈបញ្ហាច្បាប់ទម្លាប់ សន្តិសុខ និងកិច្ចសន្យា កំពុង​ត្រូវបានត្រួតពិនិត្យ សារឡើងវិញ ។ ​

ពួកនិយតិកបើកបនល្បែង បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនប្រមូល​បានប្រាក់​ប្រហែល​១២ពាន់លាន pezzo( ស្មើប្រហែល២៣៥លានដុល្លារសហរដ្ឋអាម៉េរិក)​ ពីបងល្បែងក្នុង​ឆ្នាំ២០១៦ដល់ឆ្នាំ ២០១៨៕


ចែករំលែក៖