គម្រោងទុកសាលក្រមតុលាការម្ខាងដើម្បី បង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនបានធ្វើឲ្យ មន្ត្រីហ្វីលីពីនជាច្រើនរូបប្រឆាំង ក្នុងនោះមានទាំងអនុប្រធានាធិបតីផងដែរ។
ចំណែកនៅក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ របស់លោក មិនទទួលបានលទ្ធផលល្អនោះឡើយដោយសារតែ ពុករលួយជាប្រព័ន្ធ។ ដើម្បីកម្ចាត់អំពើពុករលួយប្រធានាធិបតីហ្វីលីពីន អនុញ្ញាត ឲ្យពលរដ្ឋបាញ់មន្ត្រីរូបណាដែលទទួលសំណូក។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបង្កឲ្យមានវិវាទ នៅក្នុងប្រទេសកាន់តែខ្លាំង ក្រោយពេលលោក ប្រកាសអនុញ្ញាតឲ្យពលរដ្ឋ មានសិទ្ធិ វាយតប់ ឬបាញ់កាំភ្លើងទៅលើ មន្ត្រី រដ្ឋាភិបាល រូបណា ដែលពលរដ្ឋ បានមើលឃើញទទួលសំណូកដោយផ្ទាល់ភ្នែកនោះ។ ពលរដ្ឋដែលបាញ់ទៅលើមន្ត្រីទទួលសំណូក ពុករលួយនឹងមិនត្រូវបានចោទប្រកាន់ទោស ឡើយ ប្រសិនបើ មន្ត្រីដែលខ្លួន វាយប្រហារនោះនៅរស់។
សារព័ត៌មាន Manilla Bulletin បានផ្សាយថា ប្រធានាធិបតី ហ្វីលីពីន លោក Duterte បានចេញបញ្ជារឲ្យវាយប្រហារ ឬបាញ់ប្រហារទៅលើមន្ត្រីពុករលួយ តែមិនត្រូវវាយដល់ស្លាប់ ឬបាញ់សម្លាប់នោះឡើយ គឺគ្រាន់តែធ្វើឲ្យរបួស ដើម្បីឲ្យមន្ត្រីទាំងនោះរាងចាល តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីបានសន្យាថា នឹងមិនដាក់ទោសអ្នកដែលវាយប្រហារមន្ត្រីពុករលួយឡើយ ឲ្យតែមន្ត្រីនោះមិនប៉ះពាល់ដល់អាយុជីវិត ។
ប្រធានាធិបតី Duterte បញ្ចាក់ថា« បើអ្នកទៅបង់ពន្ធ ឬ ធ្វើលិខិតស្នាមផ្សេងៗ តែមន្ត្រីដែលខ្លួនទៅធ្វើ ទាកបង់ប្រាក់ សូមវាយទៅលើមន្ត្រីនោះតែម្តង ហើយប្រសិនបើមានអាវុធគឺអាចបាញ់បានតែ កំសម្លាប់ ដោយសម្លាប់មនុស្សគឺពិបាក់រួចផុតពីការចោទប្រកាន់។ តែបើមន្ត្រីនោះមិនស្លាប់ គឺមិនមានការចោទប្រកាន់អ្វីឡើយ»។
ចាប់តាំងពី ខែសីហា ឆ្នាំ២០១៨ មកទលពេលនេះ ប្រធានាធិបតី Duterte បានប្រកាសថា លោកបានហត់នឿយយ៉ាងខ្លាំង ពីសង្គ្រាមប្រឆាំងពុករលួយ ដោយមន្ត្រីជាច្រើននៅតែពុករលួយ មិនព្រមបោះបង់ ។ កន្លងមក លោក Duterte ក៏បានដកហូតដំណែងមន្ត្រីយោធា២០ រូប ពាក់ព័ន្ធនិង អំពើពុករលួយ៕